អន្តរជាតិ

លោក ដូណាល់ ត្រាំ នឹងជួបជាមួយលោក ពូទីន នៅសប្តាហ៍ក្រោយដើម្បីចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

BY
Pheakdey
August 9, 2025

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងមានជំនួបដ៏ពិសេសមួយជាមួយលោកប្រធានាធីបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន នៅសប្តាហ៍ក្រោយដើម្បីចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី៩ ខែសីហា។ តាមគម្រោងជំនួបរវាងមេដឹកនាំកំពូលលើនេះនឹងត្រូវរៀបចំឡើងនៅក្នុងរដ្ឋ Alaska សហរដ្ឋអាមេរិក ក្នុងថ្ងៃទី ១៥ ខែសីហា។

នៅលើបណ្តាសង្គមផ្ទាល់ខ្លួន លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកក៏គ្រោងអញ្ជើញលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ឱ្យចូលរួមក្នុងកិច្ចប្រជុំខាងលើនេះផងដែរ ខណៈភាគីខាងអ៊ុយក្រែននៅមិនទាន់មានការឆ្លើយតបយ៉ាងនៅឡើយទេ។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ីបានអូសបណ្តាលអស់រយៈពេល ៣ឆ្នាំកន្លះមកហើយ ខណៈកិច្ចចរចាដើម្បីបញ្ចប់សង្គ្រាមត្រូវបានរៀបចំឡើងជាច្រើនដងមកហើយ តែកិច្ចចរចាទាំងនោះគ្មានលទ្ធផលវិជ្ជមាននោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖   Channel News Asia

Share This Post: