អន្តរជាតិ

មនុស្ស ៤៤នាក់បានបាត់បង់ជីវិត និងជាង ៨ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ ដោយសារទឹកជំនន់នៅប៉ែកខាងជើងប្រទេសចិន

BY
Pheakdey
August 5, 2025

ចិន៖ ព្យុះភ្លៀងនិងទឹកជំនន់នៅតំបន់ប៉ែកខាងជើងប្រទេសចិននៅតែបន្តបង្កហានីភ័យខ្ពស់សម្រាប់ប្រជាពលរដ្ឋ ខណៈអាជ្ញាធរចិនបានប្រកាសដាក់តំបន់រងគ្រោះទាំងនោះស្ថិតនៅក្នុងការប្រកាសអាសន្នកម្រិតក្រហមហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី៥ ខែសីហា។ ចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរចិនក៏បានសម្រេចធ្វើការជម្លៀសពលរដ្ឋជាង ៨២,០០០នាក់ជាបន្ទាន់ផងដែរ។

ទន្ទឹមគ្នា​នេះតួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ក៏បានបន្តកើនឡើងផងដែរ ដោយគិតត្រឹមពេលនេះមានប្រជាជនចិនចំនួន ៤៤នាក់ហើយ ដែលត្រូវបានអាជ្ញាធរចិនបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត និងមានមនុស្សចំនួន​ ៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ ប្រភពខាងលើបានបន្តថា មនុស្សបានកំពុងតែបាត់ខ្លួនទាំង ៩នាក់នោះក៏ទំនងជាបានស្លាប់និងបានហូរតាមទឹកទៅកាន់កន្លែងឆ្ងាយៗបាត់ហើយ តែទោះជាយ៉ាងនេះក្តីក៏អាជ្ញាធរកំពុងតែតាមស្វែងរកពួកគេឱ្យអស់ពីលទ្ធភាពផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: