- Pheakdey
- អន្តរជាតិ
ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះរោងចក្រផលិតក្រដាសអនាម័យមួយកន្លែងនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃអង្គារ ទី១ ខែកក្កដា។ រោចចក្រមួយកន្លែងនេះជាកម្មសិទ្ធរបស់ក្រុមហ៊ុន Riverpro Pulp and Paper Co Ltd, ដែលមានមូលដ្ឋាននៅក្នុងស្រុក Nong Khae នៅក្នុងខេត្ត Saraburi ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ២៦នាក់បានរងរបួស ខណៈមនុស្សចំនួន ២នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ គិតត្រឹមពេលនេះអាជ្ញាធរថៃនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុនិងអ្នកទទួលខុសត្រូវចំពោះករណីអគ្គិភ័យនេះបាននៅឡើយទេ ខណៈប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួនកំពុងតែត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
July 1, 2025 - អន្តរជាតិ
រុស្ស៊ី៖ បុរសម្នាក់ដែលអះអាងថា គាត់គឺជាព្រះយេស៊ូគ្រីស្ទចាប់ជាតិ ត្រូវបានតុលាការរុស្ស៊ីផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ ពីបទធ្វើឱ្យប៉ះពាល់ដល់សុខភាព និងកិច្ចការហិរញ្ញវត្ថុរបស់ក្រុមអ្នកគាំទ្រជាច្រើននាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១ ខែកក្កដា។ បុរសរូបនេះមានឈ្មោះថាពិតថា Sergei Torop ខណៈនៅក្នុងកិច្ចសាសនាគាត់បានប្រើឈ្មោះថា “Vissarion”។ ប្រភពខាងលើបានបន្តថា លោក Sergei Torop ធ្លាប់មានការងារជាប៉ូលិសចរចារណ៍ និងចាប់ផ្តើមភ្ជាប់ខ្លួនជាមួយនឹងកិច្ចសាសនានៅក្នុងឆ្នាំ ១៩៩១។ មុនពេលប៉ូលិសឃាត់ខ្លួន លោក Sergei Torop បានរៀបចំកន្លែងអធិស្ឋានមួយនៅលើភ្នំក្នុងទីក្រុង Krasnoyarsk នៃតំបន់ស៊ីបេរី ភាគខាងត្បូងប្រទេសរុស្ស៊ី និងអាចទាក់ទាញអ្នកគាំទ្រជាច្រើនឱ្យទៅគោរពប្រតិបត្តិគាត់។ យ៉ាងណាក្តី គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានរកឃើញថា
July 1, 2025 - អន្តរជាតិ
បារាំង៖ ការសិក្សាមួយបានបង្ហាញថា ក្រុមពលរដ្ឋងាយរងគ្រោះកម្រិតខ្ពស់ប្រមាណជា ១៤លាននាក់នៅជុំវិញពិភពលោកអាចនឹងស្លាប់បាត់បង់ជីវិតដោយសារការផ្តាច់ជំនួយបរទេសពីសហរដ្ឋអាមេរិក។ ការសិក្សានេះត្រូវបានចុះផ្សាយដោយទិនានុប្បវត្តិដ៏មានកិត្យានុភាពមួយគឺ Lancet ស្របពេលដែលមេដឹកនាំពាណិជ្ជកម្មពិភពលោក និងមេដឹកនាំនានាត្រូវទៅចូលរួមសន្និសីទអង្គការសហប្រជាជាតិនៅក្នុងប្រទេសអេស្ប៉ាញក្នុងសប្តាហ៍នេះ។ នៅក្នុងការសិក្សាក៏បានបង្ហាញផងដែរថា នៅក្នុងចំណោមក្រុមពលរដ្ឋងាយរងគ្រោះដែលអាចប្រឈមនឹងការបាត់បង់ជីវិតទាំង ១៤លាននាក់នោះគឺមានជនរងគ្រោះមួយភាគបី ជាកុមារ។ គួរកត់សម្គាល់ថា នាពេលកន្លងមកទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAid) បានផ្តល់ជំនួយសរុបចំនួន ៤០% នៃមូលនិធិមនុស្សធម៌សកល ខណៈជំនួយនេះត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្រោយពេលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
July 1, 2025 - អន្តរជាតិ
ឥណ្ឌា៖ អ្នកដំណើរតាមយន្តហោះម្នាក់ត្រូវបានអាជ្ញាធរឥណ្ឌាឃាត់ខ្លួន ក្រោយព្យាយាមនាំយកសត្វពស់វែកចូលក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៣០ ខែមិថុនា។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុងបុមបៃ ដែលជាទីក្រុងដ៏មួយរបស់ឥណ្ឌា។ ប្រភពខាងលើបានបន្តថា អ្នកដំណើរដែលត្រូវអាជ្ញាបានធរឥណ្ឌាឃាត់ខ្លួននេះ គឺជាពលរដ្ឋឥណ្ឌា ដែលទើបធ្វើដំណើរត្រលប់មកពីប្រទេសថៃតាមរយៈជើងហោះមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា។ បន្ទាប់ពីបានចុះចតនៅក្នុងព្រលានយន្តហោះក្នុងទីក្រុងម៉ុមបៃហើយ មន្ត្រីគយនៅព្រលានយន្តហោះក៏បានត្រួតពិនិត្យកាបូបរបស់អ្នកដំណើររូបនេះ និងប្រទះឃើញមានសត្វពស់វែងរស់ចំនួន ១៦ក្បាល។ យោងទៅច្បាប់ក្នុងប្រទេសឥណ្ឌាអ្នកដំណើររូបនេះនឹងត្រូវចោទប្រកាន់ពីបទរត់ពន្ធសត្វព្រៃដោយខុសច្បាប់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 30, 2025 - អន្តរជាតិ
ឥណ្ឌូណេស៊ី៖ មនុស្សចំនួន ៣នាក់ត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីបញ្ជាក់ថា បានស្លាប់បាត់បង់ជីវិត ក្រោយបាត់ខ្លួនអស់ជាច្រើនថ្ងៃបន្ទាប់ពីទូករបស់ពួកគេបានលិចនៅក្នុងសមុទ្រ ភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី។ គួររម្លឹកជូនថា ហេតុការណ៍លិចទូកនេះបានកើតឡើងតាំងតែពីថ្ងៃទី២៥ ខែមិថុនាម្លេះ តែសាកសពរបស់ជនរងគ្រោះទើបត្រូវបានក្រុមអ្នកនេសាទប្រទះឃើញ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឱ្យដឹងថា ទូកដែលបានលិចនេះគឺជាទូកដឹកក្រុមកីឡាករបាល់ទាត់ចេញពីកោះ Nenek ដើម្បីទៅប្រកួតជាមួយក្រុមម្ខាងទៀតនៅលើកោះ Setokok។ យ៉ាងណាក្តី មិនទាន់ធ្វើដំណើរដល់គោលដៅផង ទូកក៏បានលិចនៅម៉ោងប្រមាណជា ៤ល្ងាច ហើយភ្លាមៗនោះមនុស្សជាង ១០នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ខណៈមនុស្ស ៣នាក់ត្រូវបានបាត់ខ្លួន ហើយថ្មីៗនេះសាកសពអ្នកបាត់ខ្លួនទាំង ៣នាក់នោះ ត្រូវបានគេប្រទះឃើញអណ្តែតនៅលើផ្ទៃសមុទ្រចម្ងាយប្រមាណជា ១០គីឡូម៉ែត្រពីកោះ Nenek ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Striat
June 30, 2025 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី២៩ ខែមិថុនា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ហើយ ហេតុាការណ៍អកុសលនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ និងកំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យផងដែរ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍ជាន់គ្នានេះបានកើតឡើងនៅក្នុងទីក្រុង Puri រដ្ឋ Odisha ភាគខាងលិចនៃប្រទេសឥណ្ឌា ជាទីកន្លែងដែលមានពលរដ្ឋឥណ្ឌាជាអ្នកកាន់សាសនាហិណ្ឌូរាប់ពាន់នាក់ជួបជុំគ្នាប្រារព្ធពិធីបុណ្យប្រចាំឆ្នាំមួយ ដែលតម្រូវឱ្យពួកគេត្រូវដើរប្រជ្រៀតគ្នាចូលទៅក្នុងព្រះវិហារ។ គួររម្លឹកជូនថា កាលពីខែមករាកន្លងទៅនេះ ក៏មានហេតុការណ៍ស្រដៀងគ្នានេះកើតឡើងនៅក្នុងប្រទេសឥណ្ឌាម្តងដែរ ដោយពេលនោះអ្នកស្លាប់មានចំនួនរហូតដល់ ៣៩នាក់ឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 30, 2025 - អន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុន Trump Mobile ដែលជាក្រុមហ៊ុនឯកជនរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងនឹងចេញលក់ទូរស័ព្ទដៃម៉ាក់ T1 Phone នៅក្នុងទីផ្សារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៧ ខែមិថុនា។ ទូរស័ព្ទដៃ T1 Phone គឺជាប្រភេទទូរស័ព្ទឆ្លាតវ័យកម្រិតមធ្យម និងមានតម្លៃត្រឹមតែ ៤៩៩ ដុល្លារអាមេរិកតែប៉ុណ្ណោះ។ យ៉ាងណាក្តី គិតត្រឹមពេលនេះផលិតផលទូរស័ព្ទជាក់ស្តែងនៅមិនទាន់មានដាក់លក់នៅឡើយទេ តែក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ អាចធ្វើការបញ្ជាទិញទុកជាមុនបាន (Pre-order) ដោយធ្វើការកក់លុយមុនចំនួន ១០០ដុល្លារ។
June 27, 2025 - អន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុន Nike បានឱ្យដឹងថា ច្បាប់ដំឡើងពន្ធថ្មីរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងធ្វើឱ្យក្រុមហ៊ុនខ្លួនត្រូវបន្ថែមការចំណាយរហូតដល់១ពាន់លានដុល្លា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃសុក្រ ទី២៧ ខែមិថុនា។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Nike គឺជាក្រុមហ៊ុនអាមេរិក ដែលមានរោងចក្រផលិតសម្លៀកបំពាក់ភាគច្រើននៅក្នុងប្រទេសចិន។ មិនខុសពីក្រុមហ៊ុនធំៗមួយចំនួនរបស់អាមេរិកដែរ គឺបន្ទាប់ពីផលិតជាសម្លៀកបំពាក់រួចរាល់ហើយ ទើបក្រុមហ៊ុន Nike នាំយកផលិតផលសម្រេចរបស់ខ្លួនពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចែកចាយបន្តនៅកាន់ទីផ្សារនៅជុំវិញពិភពលោក។ ការសម្រេចប្រើប្រាស់ចង្វាក់ផលិតកម្មក្នុងទម្រង់ខាងលើនេះគឺដោយសារតែថ្លៃដើមនៃការផលិតសម្លៀកពាក់នៅក្នុងប្រទេសចិនមានតម្លៃទាប។ យ៉ាងណាក្តី យោងទៅតាមច្បាប់ដំឡើងពន្ធគយថ្មីរបស់លោក ដូណាល់ ត្រាំ ដែលបានគិតថ្លៃពន្ធនាំចូលពីប្រទេសចិនក្នុងអត្រាដ៏ខ្ពស់នោះ គឺវាបានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនធំៗជាច្រើន រួមទាំងក្រុមហ៊ុនចិន និងក្រុមហ៊ុនអាមេរិកខ្លួនឯងផងដែរ ពោលគឺគ្រប់ទំនិញដែលផលិតនៅក្នុងប្រទេសចិនត្រូវតែបង់ពន្ធនាំចូលអាមេរិកខ្ពស់ជាងមុន៕ អត្ថបទ៖ ភក្តី
June 27, 2025 - អន្តរជាតិ
វៀតណាម៖ បុរសជនជាតិវៀតណាមម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញព្រលានយន្តហោះ ដោយសារតែរូបគាត់បានយួរប្រអប់សម្រាប់ដាក់ Keyboard និង Mouse ដ៏ចម្លែកមួយ និងនិយាយលេងថា វាគឺជាប្រអប់គ្រាប់បែប។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនាបានឱ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ ប្រភពខាងលើបានបន្តថា បុរសវៀតណាមរូបនេះទើបធ្វើដំណើរត្រលប់មកពីទីក្រុងកូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី ហើយបន្ទាប់ពីយន្តហោះបានចុះចត រូបគាត់បានដើរយួប្រអប់ខ្មៅដ៏ចម្លែកមួយ ខណៈដែលបុគ្គលិកក្នុងព្រលានយន្តហោះអន្តរជាតិ Noi Bai សួរថា តើប្រអប់នោះជាអ្វី? គាត់ក៏បានឆ្លើយតបយ៉ាងឆាប់រហ័សថា វាគឺជាប្រអប់គ្រាប់បែក។ បើទោះជាបុរសវៀតណាមរូបនេះមានបំណងនិយាយបែបលេងសើចក៏ពិតមែន តែការនិយាយបែបនេះបានបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំងនៅក្នុងចំណោមបុគ្គលិកក្នុងព្រលានយន្តហោះ
June 26, 2025 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាទឹកជំនន់នៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយទឹកជំនន់នៅពេលនេះគឺខេត្ត Guizhou ដែលស្ថិតតំបន់ប៉ែកនិរតី នៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ទឹកជំនន់ក៏បានបង្ខំឱ្យពលរដ្ឋប្រមាណជា ៨០,៩០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន។ ជាងនេះទៅទៀត ទឹកជំនន់បានបណ្តាលឱ្យស្ពានដែលជាផ្លូវឆ្លងកាត់ទន្លេដ៏សំខាន់មួយត្រូវបាក់ស្រុតទាំងស្រុង ហើយការបាក់ស្ពានដ៏សំខាន់នេះក៏កំពុងបង្កឱ្យមានបញ្ហាមួយចំនួនក្នុងការធ្វើដំណើរបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញសំខាន់ៗមួយចំនួនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
June 26, 2025









