គ្រោះរញ្ជួយដីកម្រិត ៤,៩ រ៉ិចទ័រ បានកើតឡើងនៅអូស្រ្តាលី ហើយបណ្តាលឱ្យផ្ទះនិងអគារជាង ១១ម៉ឺនកន្លែងត្រូវដាច់ចរន្តអគ្គីសនី
- BY
- Pheakdey
- August 16, 2025
អូស្រ្តាលី៖ តំបន់ឆ្នេរសមុទ្រនៃប្រទេសអូស្រ្តាលីបានកើតមានគ្រោះរញ្ជួយដីក្នុងកម្រិត ៤,៩ រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១៦ ខែសីហា។ ទីតាំងដែលបានរងនូវកាវវាយប្រហារដោយគ្រោះធម្មជាតិនេះគឺ តំបន់ឆេរសមុទ្រស្ថិតនៅក្នុងរដ្ឋ Queensland ប៉ែកខាងកើត នៃប្រទេសអូស្រ្តាលី។

រហូតមកទល់នឹងពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបានបង្ហាញថា គ្រោះរញ្ជួយដីខាងលើនេះបានបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះពលរដ្ឋអូស្រ្តាលីនៅឡើយទេ។ យ៉ាងណាក្តី បើតាមអាជ្ញាធររដ្ឋ Queensland បានបញ្ជាក់ថា មានពលរដ្ឋប្រមាណជា ៩,០០០នាក់បានទទួលអាម្មរណ៍ថាមានគ្រោះរញ្ជួយដីបានកើតឡើង ហើយគិតត្រឹមពេលនេះគ្រោះរញ្ជួយដីក៏បានបណ្តាលឱ្យដាច់ចរន្តអគ្គិសនីទៅកាន់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនិងអគារជាង ១១,០០០កន្លែងផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖ The Strait Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






