អន្តរជាតិ

ជំនន់ទឹកភ្លៀងនៅប៉ាគីស្ថាន បណ្តាលឱ្យមនុស្ស ៣៤៤នាក់បាត់បង់ជីវិត និង ១៣៧នាក់រងរបួស

BY
Pheakdey
August 18, 2025

ប៉ាគីស្ថាន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងនៅក្នុងប្រទេសប៉ាគីស្ថានបានកើនឡើងដល់ចំនួន ៣៤៤នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី១៨ ខែសីហា។ ទន្ទឹមគ្នានេះចំនួនអ្នករងរបួសក៏បានកើនឡើងដល់ចំនួន ១៣៧នាក់ផងដែរ។

គិតត្រឹមពេលស្ថានភាពជំនន់ទឹកភ្លៀងបានថយចុះមកវិញហើយ ខណៈអាជ្ញាធរបានដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះចំនួន ២,០០០នាក់ ដើម្បីជួយធ្វើអន្តរាគមន៍ផ្សេងៗ ដូចរុករកនៅក្រោមគំនរបាក់ក្រែងមានអ្នកកំពុងកប់ជាប់នៅក្នុងនោះ និងជួយសម្រួលកិច្ចការមួយចំនួនចំពោះក្រុមពលរដ្ឋដែលបានរងផលប៉ះពាល់ផងដែរ។ គួររម្លឹកជូនថា ជំនន់ទឹកភ្លៀង ឬជំនន់មូសុង តែងបង្កគ្រោះថ្នាក់ចំពោះប្រទេសប៉ាគីស្ថានជារឿៗ តួយ៉ាងកាលពីអំឡុងឆ្នាំ ២០២២ គ្រោះធម្មជាតិនេះបានសម្លាប់ពលរដ្ឋប៉ាគីស្ថានរហូតដល់ ១,៧០០នាក់ឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: