អន្តរជាតិ

ព្យុះភ្លៀងនៅប៉ែកខាងជើងប្រទេសចិន បណ្តាលឱ្យមនុស្ស ១៣នាក់បាត់បង់ជីវិត និង ៥នាក់កំពុងបាត់ខ្លួន

BY
Pheakdey
August 19, 2025

ចិន៖ យ៉ាង​យោចណាស់មានមនុស្សចំនួន ៣នាក់បន្ថែមទៀតបានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាព្យុះភ្លៀងនិងជំនន់ទឹកភ្លៀងនៅតំបន់ភាគខាងជើងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអអង្គារ ទី១៩ ខែសីហា។ ទន្ទឹមគ្នានេះក៏មានមនុស្សចំនួន ៥នាក់កំពុងបាត់ខ្លួនផងដែរ។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយចិនបានបញ្ជាក់ថា បើគិតចាប់តាំងពីសប្តាហ៍មុនមកដល់ពេលនេះ តួលេខអ្នកស្លាប់សរុបគឺមានចំនួន ១៣នាក់ហើយ ខណៈមូលហេតុនៃការស្លាប់របស់ពួកគេសុទ្ធតែត្រូវបានទឹកហូរបោកយកទៅជាមួយហើយលង់ទឹកស្លាប់។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះស្ថានភាពអាកាសធាតុបានល្អប្រសើរឡើងវិញបន្តិចហើយ តែភ្លៀងនៅមិនទាន់ឈប់ធ្លាក់ទាំងស្រុងនៅឡើយទេ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: