អន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន អះអាងថាលោកបានត្រៀមខ្លួនរួចរាល់ហើយក្នុងការជួបដោយផ្ទាល់ជាមួយរុស្ស៊ីដើម្បីចរចារបញ្ចប់សង្គ្រាម

BY
Pheakdey
August 19, 2025

អាមេរិក៖ លោកប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថា លោកបានត្រៀមខ្លួនរួចរាល់ហើយក្នុងការជួបដោយផ្ទាល់ជាមួយសមភាគីរុស្ស៊ី ដើម្បីចរចារបញ្ចប់សង្គ្រាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១៩ ខែសីហា។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក  Volodymyr Zelenskyy និងមេដឹងនាំនៅអឺរ៉ុបមួយចំនួនបានចូលរួមក្នុងកិច្ចប្រជុំមួយនៅសេតវិមានអាមេរិក។

លោកប្រធានាធិបតីអ៊ុយ​ក្រែន Volodymyr Zelenskyy បានបញ្ជាក់បន្ថែមថា សម្រាប់ជំនួបជាមួយសមាភាគីរុស្ស៊ីខាងលើនេះ ក៏អាចជាជំនួបដោយផ្ទាល់ជាលើកដំបូងរវាងរូបលោកជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ផងដែរ។ គួររម្លឹកជូនថា គិតត្រឹមពេលនេះសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបន្តអស់បន្លាយអស់រយៈពេល ៣ឆ្នាំកន្លះមកហើយ ខណៈពិភពលោកទាំងមូលបានដាក់ក្តីរំពឹងថា ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃនេះអាចនឹងត្រូវរលត់ក្នុងពេលឆាប់ៗខាងមុខនេះក្រោមការជួយសម្របសម្រួលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump៕

អត្តបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: