អន្តរជាតិ

ឥណ្ឌាគ្រោងហាមឃាត់ហ្គេមអនឡាញ ដែលលេងដោយប្រើលុយ ដើម្បីទប់ស្កាត់កុំឱ្យពលរដ្ឋមានបញ្ហាញៀនហ្គេម

BY
Pheakdey
August 20, 2025

ឥណ្ឌា៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាគ្រោងនឹងអនុវត្តច្បាប់ហាមឃាត់ហ្គេមអនឡាញ ដែលលេងដោយប្រើលុយ ដើម្បីទប់ស្កាត់ហានិភ័យនៃការញៀនហ្គេមក្នុងចំណោមពលរដ្ឋខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ២០ ខែសីហា។ ច្បាប់ស្តីការហាមឃាត់ហ្គេមអនឡាញខាងលើនេះមានចំនួន ១៣ទំព័រ និងត្រូវបានរៀបចំរួចរាល់អស់ហើយ ខណៈការអនុម័តឱ្យអនុវត្តជាផ្លូវការនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។

របាយការណ៍មួយរបស់ក្រុមហ៊ុន Lumikai បានព្យាករណ៍ថា ទីផ្សារហ្គេមអនឡាញនៅក្នុងប្រទេសឥណ្ឌាទាំងមូលអាចនឹងកើនឡើងរហូតដល់ ៣,៦ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ ២០២៩ ដែលជាទីផ្សារដ៏ធំមួយនៅលើពិភពលោកផងដែរ។ ប្រភពខាងលើបានបន្តថា ក្នុងពេលបច្ចុប្បន្ននេះមានហ្គេមអនឡាញចំនួន ២ ដែលកំពុងមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសឥណ្ឌា ដោយទី១ គឺ Dream11 និងទី២ គឺ Mobile Premier League ខណៈអ្នកចុះឈ្មោះចូលលេងក្នុង Dream11 តម្រូវឱ្យបង់ប្រាក់ចំនួន ៨រូពី (០,០៩២ ដុល្លារ)៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: