ថៃទទួលស្គាល់ថា ពិតជាបានប្រើប្រាស់សារធាតុផូស្វ័រពណ៌ស ក្នុងពេលវាយប្រហារជាមួយកម្ពុជា
- BY
- Pheakdey
- August 19, 2025
ថៃ៖ យោធាថៃបានទទួលស្គាល់ថា ពិតជាបានប្រើប្រាស់សារធាតុផូស្វ័រពណ៌ស (White Phosphorus or WP) ក្នុងអំឡុងពេលវាយប្រហារគ្នាជាមួយកងកម្លាំងរបស់ប្រទេសកម្ពុជាក្នុងជម្លោះព្រំដែនដែននាពេលកន្លង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Thai Enquirer នៅក្នុងថ្ងៃអង្គារ ទី១៩ ខែសីហា។ យ៉ាងណាក្តី យោធាថៃបានអះអាងថា សារធាតុផូស្វ័រពណ៌សនោះមិនមែនជាអាវុធគីមីនោះទេ។

បើតាមលោកឧត្តមសេនីយ៍ទោ Winthai Suvaree ដែលជាអ្នកនាំពាក្យឱ្យកងយោធាថៃ បានបញ្ជាក់ថា សារធាតុផូស្វ័រពណ៌សនោះត្រូវបានប្រើប្រាស់ក្នុងគោលបំណងបង្កើតឱ្យមានផ្សែង ដើម្បីការបង្ហាញផ្លូវ និងដើម្បីបង្កើតមានភ្លើងជាដើម តែវាមិនត្រូវបានចាត់បញ្ចូលជាអាវុធគីមីនោះទេ។ សូមរម្លឹកជូនថា ក្នុងការប្រយុទ្ធគ្នាក្នុងរយៈពេល ៥ថ្ងៃកន្លងទៅនេះ ទាហានជើងអាកាសថៃពិតជាបានបើកយន្តហោះនិងបំភាយសារធាតុដែលមានទាំងពណ៌សទម្លាក់មកលើទឹកដីកម្ពុជាយ៉ាងច្រើន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Thai Enquirer
- Share This Post:






