អាមេរិកគ្រោងតម្រូវឱ្យភ្ញៀវទេសចរណ៍អន្តរជាតិត្រូវបង់ប្រាក់ធានារហូតដល់ ១៥,០០០ដុល្លារ ក្នុងពេលធ្វើដំណើរចូលប្រទេសខ្លួន
- BY
- Pheakdey
- August 5, 2025
អាមេរិក៖ សហរដ្ឋអាមេរិកគ្រោងអនុវត្តច្បាប់តម្រូវឱ្យភ្ញៀវទេសចរណ៍អន្តរជាតិត្រូវបង់ប្រាក់ធានារហូតដល់ ១៥,០០០ដុល្លារក្នុងពេលធ្វើដំណើរចូលប្រទេសខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃ
អង្គារ ទី៥ ខែសីហា។ ការសម្រេចតម្រូវឱ្យអ្នកដំណើរអន្តរជាតិត្រូវបង់ប្រាក់ធានាដ៏ច្រើននេះ គឺត្រូវបានធ្វើឡើងដើម្បីលុបបំបាត់ករណីអ្នកទៅស្នាក់នៅក្នុងសហរដ្ឋអាមេរិកលើសរយៈពេលកំណត់។

ប្រភពខាងលើបានបន្តថា តាមគម្រោងគឺការបង់ប្រាក់ធានាសម្រាប់ទិដ្ឋការចូលទៅសហរដ្ឋអាមេរិកនេះនឹងមាន ៣ប្រភេទ អាស្រ័យទៅតាមព័ត៌មានជាក់ស្តែងរបស់អ្នកដំណើរម្នាក់ៗ ដោយការបង់ប្រាក់ធានាទាំង ៣ប្រភេទនោះគឺមានចាប់ពី ៥,០០០ដុល្លារ ១០,០០០ដុល្លារ រហូតដល់ ១៥,០០០ដុល្លារ ខណៈអ្នកដំណើរទាំងអស់នឹងទទួលបានប្រាក់ធានានេះវិញគ្រប់ចំនួននៅពេលដែរពួកគេចាកចេញពីអាមេរិកវិញតាមពេលកំណត់។ សូមបញ្ជាកជូនថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះជនអន្តោប្រវេសន៍ រហូតដល់មានការហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួន ១៩ មិនឱ្យធ្វើដំណើរចូលសហរដ្ឋអាមេរិកទៀតផង៕

អត្តបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






