ជំនន់ទឹកភ្លៀងនៅប៉ាគីស្ថាន បណ្តាលឱ្យមនុស្ស ៣០នាក់បាត់បង់ជីវិត
- BY
- Pheakdey
- August 15, 2025
ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣០នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងនៅក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៥ ខែសីហា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយគ្រោះធម្មជាតិនេះគឺ តំបន់ Bajaur នៃខេត្ត Khyber Pakhtunkhwa ភាគខាងជើង នៃប្រទេសប៉ាគីស្ថាន។

បើតាមអាជ្ញាធរប៉ាគីស្ថានបានបានឱ្យដឹងថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ២៣នាក់ បានលង់ទឹកស្លាប់នៅក្នុងផ្ទះរបស់ពួកគេតែម្តង ដ្បិតទឹកជំនន់បានកើតមានឡើងយ៉ាងឆាប់រហ័សរហូតពួកគេមិនអាចជម្លៀសខ្លួនចេញបានទាន់ពេលវេលា។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះស្ថានភាពទឹកជំនន់នៅក្នុងតំបន់ខាងលើ នៅមិនទាន់ថយចុះនៅឡើយទេ ខណៈភ្លៀងនឹងបន្តធ្លាក់ជាច្រើនថ្ងៃបន្ថែមទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






