ប្រជាជននៅរដ្ឋ Alaska សហរដ្ឋអាមេរិកមួយចំនួន សម្រេចចិត្តជម្លៀសខ្លួនពីលំនៅដ្ឋាន ដោយបារម្ភថាផ្ទាំងទឹកកកនឹងរលាយហើយបង្កជាទឹកជំនន់ដ៏ធ្ងន់ធ្ងរ
- BY
- Pheakdey
- August 14, 2025
អាមេរិក៖ ពលរដ្ឋមួយចំនួន ដែលកំពុងរស់នៅក្នុងរដ្ឋ Alaska សហរដ្ឋអាមេរិក បានសម្រេចចិត្តធ្វើការជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ដោយព្រួយបារម្ភពីការកើតមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា។ ការព្រួយបានរម្ភនេះបានកើតឡើង ក្រោយផ្ទាំងទឹកកកជាច្រើនបានចាប់ផ្តើមបែកជាដុំតូចៗ ហើយហូរតាមទឹកទន្លេ Mendenhall យ៉ាងច្រើនបំផុតក្នុងកម្រិតមិនធ្លាប់ពីមុនមកនោះ។

ប្រភពខាងលើបានបន្តថា ប្រសិនបើដុំទឹកកកនៅតែបន្តបាក់បែកក្នុងបរិមាណច្រើនដូចនេះជាច្រើនសប្តាហ៍ទៀត ហើយរលាយទៅជាទឹក គឺវានឹងជម្រុញឱ្យមានទឹកជំនន់ដ៏គ្រោះថ្នាក់មួយកើតមានយ៉ាងឆាប់រហ័សតែម្តង។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះក្រុមអ្នកជំនាញនៅទាន់អាចព្យារកណ៍បានថា លទ្ធភាពនៃការកើតមានទឹកជំនន់មានកម្រិតខ្ពស់ប៉ុណ្ណានោះទេ ហើយអាជ្ញាធរអាមេរិកក៏នៅមិនទាន់ដាក់ចេញវិធានការការពារណាមួយនៅឡើយទេ។ សូមបញ្ជាក់ជូនថា ការសម្រេចចិត្តធ្វើការជម្លៀសខ្លួនរបស់ក្រុមពលរដ្ឋមួយចំនួនខាងលើនេះ គឺជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ តែវាមិនមានជាបទបញ្ជារបស់អាជ្ញាធរអាមេរិកនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






