ព្យុះភ្លៀងនៅឥណ្ឌា បណ្តាលឱ្យមនុស្ស ៤៦នាក់ត្រូវបាត់បង់ជីវិត និងជាង ២០០នាក់កំពុងបាត់ខ្លួន
- BY
- Pheakdey
- August 15, 2025
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី១៥ ខែសីហា។ ទីតាំងដែលកំពុងរងការវាយប្រហារដោយគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរនេះ គឺតំបន់ក្បែរជួរភ្នំហិម៉ាឡៃយ៉ា ដែលស្ថិតនៅក្នុងរដ្ឋ Kashmir ភាគខាងជើងនៃប្រទេសឥណ្ឌា។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សជាង ២០០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានឱ្យដឹងថា ប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួនកំពុងជួបការលំបាកយ៉ាងខ្លាំង ដ្បិតភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ហើយធ្វើឱ្យដីនៅតំបន់មួយចំនួនបាក់ស្រុតយ៉ាងឆាប់រហ័ស ខណៈផ្លូវសំខាន់ៗមួយចំនួនក៏ត្រូវបានកាត់ផ្តាច់ដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






