អន្តរជាតិ

ព្រះនាង Bajrakitiyabha បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ កំពុងមានបញ្ហាឆ្លងមេរោគក្នុងចរន្តឈាមធ្ងន់ធ្ងរ

BY
Pheakdey
August 15, 2025

ថៃ៖ ព្រះបរមរាជរាំងថៃ នៅក្នុងថ្ងៃសុក្រ ទី១៥ ខែសីហានេះ បានចេញសេចក្តីថ្លែងការមួយឱ្យដឹងថា ព្រះនាង Bajrakitiyabha Narendira Debyavati  ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគធ្ងន់ធ្ងរទៅក្នុងចរន្តឈាមយ៉ាងធ្ងន់ធ្ងរ  ហើយបច្ចុប្បន្នព្រះនាងកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដោយមានវេជ្ជបណ្ឌិតជំនាញៗជាច្រើននាក់កំពុងរង់ចាំព្យាបាល និងមើលថែព្រះនាង។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឱ្យដឹងថា នេះជាលើកទី១ ហើយ ដែលព្រះបរមរាជរាំងថៃបានចេញសេចក្តីថ្លែងការអំពីព្រះនាង បើគិតចាប់តាំងពីឆ្នាំ ២០២៣មក។ សូមបញ្ជាក់ជូនថា ព្រះនាង Bajrakitiyabha Narendira Debyavati មានព្រះជន្ម ៤៦ព្រះវស្សា ជាបុត្រីច្បងរបស់ព្រះអង្គម្ចាស់ Maha Vajiralongkorn ហើយគេនៅចាំបានថា ព្រះនាងដួលសន្លប់ដោយសារជំងឺបេះដូង និងត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅក្នុងខែធ្នូ ឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមក គេមិនដែលបានដឹងដំណឹងអ្វីផ្សេងទៀតពីព្រះនាងឡើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: