រថយន្តដឹកភ្ញៀវទេសចរមួយគ្រឿងបានក្រឡាប់នៅអាមេរិក និងបណ្តាលឱ្យអ្នកដំណើរចម្រុះជាតិសាសន៍ជាច្រើនបាត់បង់ជីវិត
- BY
- Pheakdey
- August 23, 2025
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងដឹកភ្ញៀវទេសចរមួយគ្រឿងនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៣ ខែសីហា។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅលើផ្លូវ New York State Thruway ដែលស្ថិតនៅក្នុងតំបន់ Pembroke នៃទីក្រុង New York សហរដ្ឋអាមេរិក។

ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងរថយន្តក្រុងមួយគ្រឿងនេះមានផ្ទុកអ្នកភ្ញៀវទេសចរសរុបជាង ៥០នាក់ ចម្រុះជាតិសាសន៍ជាច្រើន ហើយនៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់នោះ គឺមានទាំងភ្ញៀវទេសចរជនជាតិចិន ហ្វីលីពីន និងឥណ្ឌា ខណៈនៅក្នុងនោះក៏មានកូនក្មេងម្នាក់ផងដែរ។ ចំពោះមូលហេតុនៃការក្រឡាប់វិញត្រូវបានអាជ្ញាធរអាមេរិកបញ្ជាក់ថា គឺដោយសារតែបញ្ហាបច្ចេកក្នុងការបើកបរនិងរថយន្ត ពោលគឺអ្នកបើកបរមិនអាចគ្រប់គ្រងរថយន្តតាមការចង់បញ្ជារបស់ខ្លួនរហូតធ្វើឱ្យរថយន្តត្រូវក្រឡាប់តែម្តង៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






