ម៉ាឡេស៊ីកើតមានគ្រោះរញ្ជួយដីកម្រិតស្រាល ២ដង តែគ្មានរលកស៊ូណាមិ
- BY
- Pheakdey
- August 24, 2025
ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីនៅក្នុងថ្ងៃអាទិត្យ ទី២៤ ខែសីហា បានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតស្រាលរហូតដល់ទៅ ២ដង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ នៅក្នុងចំណោមគ្រោះរញ្ជួយដីទាំង ២ដងនោះ គឺគ្រោះរញ្ជួយដីទី ១បានកើតឡើងនៅក្នុងកម្រិត ៤,១ រ៉ិចទ័រ និងបានកើតឡើងនៅក្នុងរដ្ឋ Johor នៅម៉ោង ៦ និង ១៣នាទីព្រឹក។

បន្ទាន់ម៉ោងក្រោយមក ពោលគឺនៅម៉ោងប្រហែល ៩ព្រឹក ទីតាំងដដែលនេះក៏បានកើតមានគ្រោះរញ្ជួយដីមួយបន្ថែមទៀត ដែលបានកើតឡើងនៅក្នុងកម្រិតត្រឹមតែ ២,៨ រ៉ិចទ័រប៉ុណ្ណោះ។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ផ្លូវការណាមួយបង្ហាញថា គ្រោះរញ្ជួយដីទាំង ២ដងនេះបានបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះពលរដ្ឋម៉ាឡេស៊ី ឬបង្កឱ្យមានរលកយក្សស៊ូណាមិនោះទេ ខណៈនៅតាមបណ្តាញសង្គមវិញពលរដ្ឋម៉ាឡេស៊ីមួយចំនួនបានឱ្យដឹងត្រឹមថា ពួកគេពិតជាទទួលបានអាមរ្មណ៍ថាមានភាពរញ្ជួយបានកើតឡើង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






