ម៉ាឡេស៊ីណែនាំពលរដ្ឋខ្លួនឱ្យផ្អាកធ្វើដំណើរទៅថៃ បើសិនគ្មានភារកិច្ចចាំបាច់ ក្រោយមានហេតុការណ៍បំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេស
- BY
- Pheakdey
- August 24, 2025
ម៉ាឡេស៊ី៖ ម៉ាឡេស៊ីបានណែនាំឱ្យពលរដ្ឋខ្លួនផ្អាកធ្វើដំណើរទៅកាន់ប្រទេសថៃ ប្រសិនបើគ្មានភារកិច្ចចាំបាច់នោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Malaysia Mail ។ សេចក្តីណែនាំខាងលើនេះត្រូវបានធ្វើឡើងក្រោយមានហេតុការបំផ្ទុះគ្រាប់បែបអត្តឃាតមួយបានកើតឡើងនៅក្នុងតំបន់ Tak Bai នៃខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ និងបណ្តាលឱ្យមានមនុស្សជាច្រើនបានរងរបួស។

គួរកត់សម្គាល់ថា ហេតុការណ៍បំផ្ទុះគ្រាប់បែបឬអំពើហិង្សាក្នុងទម្រង់ផ្សេងៗទល់នឹងអាជ្ញាធរប៉ូលិសនៅក្នុងខេត្ត Narathiwat មិនមែនជារឿងថ្មីឡើយ ពោលវាគឺរឿងដែលបានបន្តកើតមានជារឿយៗអស់រយៈពេលជាយូរឆ្នាំមកហើល ខណៈសកម្មភាពនេះត្រូវបានគេដឹងច្បាស់ថា គឺជាស្នាដៃរបស់ក្រុមឥស្លាមជ្រុលនិយមជាច្រើនក្រុម ដែលចិញ្ចឹមចិត្តចង់ផ្តាច់ទឹកដីពីរដ្ឋាភិបាលថៃ។ ក្រុមឥស្លាមជ្រុលនិយមដែលតែងធ្វើសកកម្មភាពបែបភេវរកម្មទាំងនោះក៏ត្រូវបានគេដឹងថា មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយក្រុមឥស្លាមដែលមានឥទ្ធិពលមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Malaysia Mail
- Share This Post:






