លោក គីម ជុងអ៊ុន បានទៅលុតជង្គង់គោរពរូបថតទាហានកូរ៉េខាងជើង ដែលបានបាត់បង់ជីវិតក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន
- BY
- Pheakdey
- August 22, 2025
កូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន បានទៅលុតជង្គង់គោរពនៅចំពោះមុខរូបថតទាហានកូរ៉េខាងជើង ដែលបានបាត់បង់ជីវិតនៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Yahoo News នៅថ្ងៃទី២២ ខែសីហា។ ជាមួយគ្នានោះ ប្រមុខដឹកនាំកូរ៉េខាងជើងក៏បានផ្តល់មេដាយកត្តិយសថ្នាក់ជាតិចំពោះក្រុមទាហានពលីទាំងនោះផងដែរ។

តាមរយៈរូបភាពជាច្រើនសន្លឹកបានបង្ហាញថា ក្រៅតែពីបានសម្តែងនូវការគោរពដល់ក្រុមទាហានពលីហើយ លោក គីម ជុងអ៊ុន ក៏បានឱបទាហាន ដែលនៅរស់រានមានជីវិតជាច្រើននាក់ផងដែរ។ គួររម្លឹកជូនថា នាពេលកន្លងមកក្រុមចារកិច្ចរបស់កូរ៉េខាងត្បូង និងប្រទេសលោកខាងលិចបានប៉ាន់ប្រមាណថា កូរ៉េខាងជើងបានបញ្ជូនទាហានច្រើនជាង ១០,០០០នាក់ ទៅកាន់តំបន់ Kursk របស់រុស្ស៊ី ដើម្បីច្បាំងដេញទ័ពអ៊ុយក្រែន ដែលបានវាយចូលតំបន់នោះ។ បើតាមក្រុងសេអ៊ូលបានប៉ាន់ស្មានថា ទាហានកូរ៉េខាងជើង ដែលបានបាត់បង់ជីវិតនោះគឺមានចំនួនប្រហែល ៦០០នាក់៕


អត្ថបទ៖ ភក្តី
ប្រភព៖ Yahoo News
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






