តុលាការថៃ សម្រេចច្រានចោលសំណុំរឿងប្រមាថព្រះមហាក្សត្រ របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា
- BY
- Pheakdey
- August 22, 2025
ថៃ៖ តុលាការថៃបានសម្រេចច្រានចោលសំណុំរឿងប្រមាថព្រះមហាក្សត្រលើអតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២២ ខែសីហា។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងសម្រាស់របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានកើតឡើងតាំងឆ្នាំ ២០១៥ ម្លេះ ក្នុងអំឡុងពេលដែលរូបគាត់បានផ្តល់បទសម្ភាសន៍តាមបណ្តាញសង្គមជាសាធារណៈមួយ។

ក្នុងការផ្តល់បទសម្ភាសន៍របស់គាត់នៅពេលនោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយពីបញ្ហានយោបាយក្នុងប្រទេសថៃយ៉ាងច្រើន ហើយរូបលោកក៏បាននិយាយរិះគន់ចំពោះច្បាប់ការពារគ្រួសាររាជវង្សយ៉ាងខ្លាំងផងដែរ។ ភ្លាមៗនោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានចោទប្រកាន់ថា បានប្រមាថទៅលើព្រះមហាក្សត្រថៃ ហើយយោងទៅច្បាប់គឺរូបគាត់ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។ យ៉ាងណាក្តី ចាប់ពីពេលនេះទៅ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានរួចផុតពីការចោទប្រកាន់ខាងលើនេះជាផ្លូវការហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






