វៀតណាម ប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី៨០ ដោយមានការធ្វើក្បួនព្យុះហយាត្រាយោធាដ៏ធំមួយ
- BY
- Pheakdey
- September 2, 2025
វៀតណាម៖ ប្រទេសវៀតណាមនៅក្នុងថ្ងៃទី២ ខែកញ្ញា បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ដោយមានការរៀបចំក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំបំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express។ គួរកត់សម្គាល់ថា ទិវាបុណ្យឯករាជ្យជាតិនៅក្នុងឆ្នាំ២០២៥នេះ គឺជាខួបលើក៨០ ដែលវៀតណាមបានប្រកាសឯករាជ្យរបស់ខ្លួនពីនឹមអាណានិគមបារាំង។

ប្រភពខាងលើបានបន្តថា នៅក្នុងក្បួនព្យុហយាត្រាយោធាខាងលើនេះ វៀតណាមបានបង្ហាញអាវុធទំនើបៗរបស់ខ្លួនជាច្រើន ដោយនៅក្នុងនោះរួមមានរថក្រោះ មីស៊ីល ឧទ្ធម្ភាគចក្រ និងយន្ដហោះចម្បាំង និងមានការចូលរួមពីសំណាក់ទាហានវៀតណាមរាប់ពាន់នាក់ និងយោធាមកពីចិន រុស្ស៉ី រួមទាំងបណ្ដាប្រទេស ដែលជាសម្ព័ន្ធមិត្តមួយចំនួនទៀតផងដែរ។ ជាមួយគ្នានេះ នៅតាមដងផ្លូវក្នុងរដ្ឋធានីហាណូយ មានមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នា ហើយភាគច្រើននៃពួកគេបានពាក់អាវយឺតពណ៌ក្រហម និងកាន់ទង់ជាតិវៀតណាម ដែលជាការបង្ហាញពីស្មារតីជាតិនិយម៕




អត្ថបទ៖ ភក្តី
ប្រភព៖
- Share This Post:






