Pheakdey
  • អន្តរជាតិ

    ហ្វីលីពីន៖ រដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីនកំពុងទទួលឥទ្ធិអាក្រក់យ៉ាងខ្លាំងពីព្យុះភ្លៀងដ៏កម្រមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃ អង្គារ ទី២២ ខែកក្កដា។ ភ្លៀងបានចាប់ផ្តើមធ្លាក់តាំងតែពីយប់ម្សិលមិញ និងបន្តធ្លាក់កាន់តែខ្លាំងឡើងៗ រហូតធ្វើឱ្យតំបន់សំខាន់ៗមួយចំនួនជន់លិចដោយជំនន់ទឹកភ្លៀងផងដែរ។ បើតាមអាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា គ្រោះធម្មជាតិខាងលើនេះបានបង្ខំឱ្យអាជ្ញាធរសម្រេចបិទសាលារៀន និងការិយាល័យរបស់ស្ថាប័នរដ្ឋមួយចំនួនជាបណ្តោះអាសន្ន ខណៈពលរដ្ឋចំនួន ២នាក់កំពុងតែបាត់ខ្លួនដោយគ្មានតម្រុយនៃការតាមស្វែងរកទាល់តែសោះ។ ជាងទៅនេះទៀតថា អាជ្ញាធរហ្វីលីពីនក៏បានសម្រេចជម្លៀសពលរដ្ឋជាង ២៣,០០០នាក់ឱ្យទៅស្នាក់នៅក្នុងសាលារៀនមួយកន្លែង និងជម្លៀសពលរដ្ឋប្រមាណជា ២៥,០០០នាក់ផ្សេងទៀតឱ្យទៅស្នាក់នៅក្នុងស្ថានីយរថភ្លើងមួយកន្លែងជាបណ្តោះអាសន្នសិនផងដែរដើម្បីរក្សាសុវត្ថិភាពរបស់ពួកគេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    July 22, 2025
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ ភាពរីករាយនៅក្នុងពិធីមង្គលការមួយបានប្រែក្លាយជាទៅពេលវេលាយ៉ាងក្រៀមក្រំនិងទុក្ខសោកវិញសម្រាប់មនុស្សមួយចំនួនទៅវិញ ក្រោយពិធីមង្គលការដ៏អធិកអធមមួយនេះបានបណ្តាលឱ្យមានមនុស្សចំនួន ៣នាក់ត្រូវស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន ២៧នាក់ផ្សេងទៀតបានរងរបួស។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី ២១ ខែកក្កដាបានឱ្យដឹងថា ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងខេត្ត West Java នៃប្រទេសឥណ្ឌូណេស៊ី។ ប្រភពខាងលើបានបន្តថា​ ពិធីមង្គលការខាងលើនេះគឺមានកូនក្រមុំជាអភិបាលរងក្រុង Garut នៃខេត្ត West Java ដែលត្រូវរៀបការជាមួយកូនកំលោះជាកូនប្រុសរបស់អភិបាលខេត្ត West Java ពោលគឺទាំងគ្រួសារកូនកូនក្រមុំនិងគ្រួសារកូនកំលោះសុទ្ធជាអភិជន អ្នកមានមុខមាត់ខ្ពស់នៅក្នុងសង្គម និងមានទ្រព្យសម្បត្តិច្រើន។ ដោយហេតុនេះហើយទើបពិធីមង្គលការខាងលើនេះត្រូវបានរៀបចំឡើងដោយខុសពីពលរដ្ឋសាមញ្ញបន្តិច ពោលវាគឺជាពិធីមង្គលការ ដែលបើកឱ្យសាធារណជនអាចចូលរួមដោយសេរីតែម្តង។ យ៉ាងណាក្តី ពិធីមង្គលការដែលបានបើកជាសាធារណៈនេះបានជម្រុញឱ្យភ្ញៀវមួយចំនួនត្រូវប្រជ្រៀតគ្នាយ៉ាងខ្លាំងរហូតនាំឱ្យមានការរត់ជាន់គ្នាស្លាប់និងរបួសតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    July 22, 2025
  • អន្តរជាតិ

    បង់ក្លាដេស៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ១៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានយន្តហោះមួយគ្រឿងបានធ្លាក់ទៅលើសាកលវិទ្យាល័យនិងសាលារៀនមួយកន្លែងនៅក្នុងប្រទេសបង់ក្លាដេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី ២១ ខែកក្កដា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ១៦៤ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ បើតាមអាជ្ញាធរបង់ក្លាដេសបានបញ្ជាក់ថា យន្តហោះដែលបានជួបឧប្បវហេតុធ្លាក់នេះគឺជាយន្តហោះយោធារបស់ក្រសួងការពាជាតិបង់ក្លាដេស សម្រាប់ប្រើប្រាស់នៅក្នុងមូលដ្ឋានកងទ័ពក្នុងតំបន់ Kurmitola ក្នុងទីក្រុង Dhaka។ ប្រភពខាងលើបានបន្តថា យន្តហោះខាងលើនេះគឺជាយន្តហោះប្រភេទ The F-7 BGI ដែលរដ្ឋាភិបាលបង់ក្លាសេសបានទិញមកពីប្រទេសចិន ហើយការធ្លាក់ខាងលើនេះគឺបានកើតឡើងនៅក្នុងអំឡុងពេលនេះនៃការហ្វឹកហាត់ហោះហើររបស់ក្រុមកងទ័ពជើងអាកាសបង់ក្លាដេស៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    July 22, 2025
  • អន្តរជាតិ

    អាមេរិក៖ លោក Andy Byron ដែលជានាយកប្រតិបត្តិ​នៃក្រុមហ៊ុនបច្ចេកវិទ្យា Astronomer បានសម្រេចលាឈប់ពីការងារហើយ ​នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Guardian។ ការសម្រេចបោះបង់ចោលតំណែងកំពូលនៅក្នុងក្រុមហ៊ុនធ៏ធំនេះត្រូវបានធ្វើឡើងក្រោយរឿងអាស្រូវមួយបានផ្ទុះឡើង ពោលគឺទំនាក់ទំនងស្នេហាលួចលាក់រវាងលោក Andy Byron ជាមួយនឹងអ្នកនាង Kristin Cabot ដែលជាប្រធានផ្នែកធនធានមនុស្សនៅក្នុងក្រុមហ៊ុន។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងកាលពីថ្ងៃសុក្រកន្លងទៅនេះ ជាថ្ងៃដែលលោក Andy Byron និងអ្នកនាង Kristin Cabot បានដាក់ពាក្យសូមឈប់សម្រាកពីការងារមួយថ្ងៃ ដោយប្រើប្រើហេតុផលផ្ទាល់ខ្លួនផ្សេងៗគ្នា។ យ៉ាងណាក្តី នៅក្នុងថ្ងៃដដែលនោះពួកគាត់បានទៅចូលទស្សនាការប្រគំតន្ត្រីមួយរបស់ក្រុមតារាចម្រៀង Coldplay ដែលរៀបចំឡើងនៅក្នុងទីក្រុង Foxborough រដ្ឋ Massachusetts សហរដ្ឋអាមេរិក ហើយអំឡុងពេលនោះគេបានថតសកម្មភាពអោបថើបគ្នាយ៉ាងស្និតស្នាលរបស់ពួកគាត់ទាំងពីរយកទៅផ្សាយនៅលើផ្ទាំងអេក្រង់ដ៏ធំ ដើម្បីឱ្យមនុស្សជាច្រើននាក់បានឃើញជាសាធារណៈទៀតផង។ គេមិនបានដឹកច្បាស់ថា

    July 21, 2025
  • អន្តរជាតិ

    វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សចំ​នួន ៣៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចទូកមួយគ្រឿងនៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃទី២០ ខែកក្កដា។​ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈអាជ្ញាធរវៀតណាមកំពុងតែជួបការលំបាកយ៉ាងខ្លាំងក្នុងការតាមស្វែងរកពួកគេដោយសារតែបញ្ហាអាកាសធាតុមិនអំណោយផល។ ប្រភពខាងលើបានបន្តថា ទូកទេសចរណ៍មួយគ្រឿងនេះមានឈ្មោះថា “Wonder Sea” មានផ្ទុកអ្នកដំណើរសរុបចំនួន ៤៦នាក់ និងក្រុមអ្នកបើកបរចំនួន ៣នាក់។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ទូកបានលិចដោយតែឥទ្ធិពលរបស់ព្យុះភ្លៀងដ៏ខ្លាំងមួយ ដែលបានបោកពន្លិចទូកយ៉ាងឆាប់រហ័ស បន្តែភ្លាមៗក្រោយទូកបានលិចគឺមានមនុស្សចំនួន ១០នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ គួរកត់សម្គាល់ថា ទូកដែលបានជួបគ្រោះថ្នាក់មួយគ្រឿងនេះ គឺជាទូកទេសចរណ៍ដែលបានដឹកអ្នកដំណើរទៅកម្សាន្តនៅតំបន់សមុទ្រ ​Ha Long Bay ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ស្ថិតប៉ែកខាងជើងនៃប្រទេសវៀតណាម៕ អត្ថបទ៖

    July 21, 2025
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៣៣នាក់បានស្លាប់បាត់បង់ជីវិតដោយរន្ទះបាញ់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៨ ខែកក្កដា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងរដ្ឋ Bihar ភាគខាងកើតនៃប្រទេសឥណ្ឌា និងជាតំបន់កំពុងទទួលរងឥទ្ធិពលពីភ្លៀងមូសុងយ៉ាងធ្ងន់ធ្ងរ។ បើតាមអាជ្ញាធរឥណ្ឌាបានឱ្យដឹងថា ជនរងគ្រោះទាំង ៣៣នាក់ខាងលើនេះគឺជាក្រុមកសិករនិងកម្មករ ដែលត្រូវបំពេញការងារនៅតាមទីវាលនិងនៅខាងក្រៅអគារក្នុងពេលមេឃកំពុងភ្លៀង ហើយក្នុងអំឡុងពេលមេឃកំពុងភ្លៀងនោះក៏មានរន្ទះបាញ់ចំពួកគេតែម្តង។ ភ្លាមៗក្រោយមានករណីសោកនាដកម្ម​នេះកើតឡើង រដ្ឋាភិបាលឥណ្ឌាក៏បានប្រកាសផ្តល់ប្រាក់សំណងដល់គ្រួសារជនរងគ្រោះផងដែរ ដោយជនរងគ្រោះ​ម្នាក់នឹងត្រូវផ្តល់ប្រាក់សំណង ៤លានរូពី (៤៦, ៤១៦ ដុល្លារអាមេរិក)៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 19, 2025
  • អន្តរជាតិ

    ថៃ៖ របាយការណ៍មួយបានបង្ហាញថា បញ្ហាវិបត្តិសុខភាពផ្លូវចិត្តក្នុងចំណោមពលរដ្ឋថៃកាន់តែរីករាលដាលធ្ងន់ធ្ងរឡើង នេះបើយោងតាមការចុះផ្សាយរស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៨ ខែកក្កដា។ បញ្ហាវិបត្តិសុខភាពផ្លូវចិត្តនេះទៀតសោធ គឺត្រូវបានរកឃើញស្របពេលដែលប្រទេសថៃកំពុងប្រឈមនឹងបញ្ហាធ្លាក់ចុះអត្រាកំណើត ឬអត្រាពលរដ្ឋកើតថ្មីគួរឱ្យកត់សម្គាល់ផងដែរ។ ប្រភពខាងលើបានបន្តថា បាយការណ៍ខាងលើនេះចំណងជើងថា “The Thai Health Report 2025” ដែលត្រូវបានចេញផ្សាយដោយមូលនិធិលើកកម្ពស់សុខភាពថៃ (Thai Health Promotion Foundation) និងសាកលវិទ្យាល័យ Mahidol  ដែលសុទ្ធតែជាស្ថានប័នល្បីៗមានមូលដ្ឋាននៅក្នុងប្រទេសថៃ។ នៅក្នុងរបាយការណ៍បានរកឃើញថា មានពលរដ្ឋថៃរហូតដល់ ១៣,៤លាននាក់ ដែលបានជួបប្រទះបញ្ហាផ្លូវចិត្ត ឬមានជំងឺផ្លូវចិត្ត។ នៅក្នុងរបាយការណ៍ដដែលនេះបានរកឃើញផងដែរថា អត្រាធ្វើអត្តឃាតនៅក្នុងចំណោមពលរដ្ឋថៃបានកើនឡើងយ៉ាងខ្លាំង

    July 18, 2025
  • អន្តរជាតិ

    ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានមនុស្សចំនួន៥៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលព្យុះភ្លៀងត្រឹមតែ ២៤ម៉ោង នៅក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃសុក្រ​​ ទី១៧ ខែកក្កដា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់អស់ជាង ៥០នាក់ហើយ ឥទ្ធិពលរបស់គ្រោះធម្មជាតិនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ២២៧នាក់ផ្សេងទៀតបានរងរបួសផងដែរ។ ប្រភពខាងលើបានបន្តថា មានតំបន់ជាច្រើននៅក្នុងប្រទេសប៉ាគីស្ថានដែលបានរងផលប៉ះពាល់ពីឥទ្ធិពលព្យុះភ្លៀង ខណៈខេត្ត Punjab គឺជាតំបន់ទទួលរងឥទ្ធិពលអាក្រក់ខ្លាំងជាងគេ ដោយទឹកភ្លៀងបានបង្កឱ្យមានជំនន់ទឹកភ្លៀងយ៉ាងខ្លាំងនៅក្នុងខេត្តមួយនេះ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថានបានឱ្យដឹងថា បើគិតចាប់តាំងពីចុងខែមិថុនាមក ពោលគឺជាពេលដែលព្យុះភ្លៀងផ្តើមមានវត្តមាននៅទូទាំងប្រទេសប៉ាគីស្ថានមក គ្រោះធម្មជាតិនេះបានបណ្តាលឱ្យអ្នកស្លាប់សរុបរហូតដល់ ១៨០នាក់ ក្នុងនោះមានកុមារ ៧០នាក់​ ខណៈអ្នករងរបួសសរុបមានចំនួនជាង ៥០០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 18, 2025
  • អន្តរជាតិ

    អាមេរិក៖ ព្រឹទ្ធសភាអាមេរិកបានអនុម័តលើគម្រោងកាត់បន្ថយការចំណាយរបស់រដ្ឋ ដែលមានតម្លៃជាទឹកប្រាក់ចំនួន ៩ពាន់លានដុល្លារហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៧​​ ខែកក្កដា។ ក្នុងការអនុវត្តគម្រោងកាត់បន្ថយការចំណាយដ៏ច្រើននេះ គឺរដ្ឋាភិបាលអាមេរិកនឹងផ្អាកកម្មវិធីផ្តល់ជំនួយបរទេស និងកម្មវិធីផ្សាយជាសាធារណៈជាច្រើន។ គួរកត់សម្គាល់ថា គម្រោងកាត់បន្ថយការចំណាយនេះត្រូវបានស្នើឡើងដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈបុគ្គលដែលជាអ្នកដឹកនាំអនុវត្តគម្រោងផ្ទាល់គឺលោកមហាសេដ្ឋី Elon Musk ក្នុងអំឡុងពេលលោកនៅកាន់តំណែងជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល។ យ៉ាងណាក្តី នៅពេលនេះលោកមហាសេដ្ឋី Elon Musk បានបោះបង់តំណែងប្រធាននាយកដ្ឋាននេះចោលហើយ ក្រោយទំនាក់ទំនងរវាងរូបលោកជាមួយនឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានការប្រេះឆាយ៉ាងខ្លាំង ខណៈលោក Elon Musk ក៏គ្រោងនឹងបង្កើតគណបក្សនយោបាយថ្មីមួយផ្សេងទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    July 17, 2025
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានពលរដ្ឋកូរ៉េខាងត្បូងចំនួន​ ៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលព្យុះភ្លៀង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា។ តំបន់ដែលកំពុងរងការវាយប្រហារដោយព្យុះភ្លៀងនៅពេលនេះគឺខេត្ត Chungcheong ដែលស្ថិតនៅតំបន់ភាគខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះអាជ្ញាធរកូរ៉េខាងត្បូងក៏បានជម្លៀសពលរដ្ឋក្នុងតំបន់កើតហេតុជាង ១,០០០នាក់ ឱ្យទៅស្នាក់នៅកន្លែងដែលមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ។ បើតាមអាជ្ញាធរឧតុនិយមកូរ៉េខាងត្បូងបានបញ្ជាក់ថា កម្រិតទឹកភ្លៀងដែលបានធ្លាក់នៅពេលនេះគឺជាកម្រិតទឹកភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាននោះទេនៅក្នុងរយៈពេល ១២០ឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    July 17, 2025