អន្តរជាតិ

Apple បញ្ចេញនាឡិកាស៊េរីថ្មី ដែលអាចផ្តល់ព័ត៌មានអំពីសម្ពាធឈាម និងមុខងារផ្កាយរណប

BY
Pheakdey
September 10, 2025

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក Apple នៅតែបន្តឈានមុខគេក្នុងការអភិវឌ្ឍឧបករណ៍អេឡិចត្រូនិចរបស់ខ្លួន ដើម្បីបំពេញនូវតម្រូវចាំបាច់របស់អ្នកប្រើប្រាស់ និងដើម្បីប្រជែងក្នុងទីផ្សារលក់នៅជុំវិញពិភពលោក។ ជាក់ស្តែងកាលពីយប់មិញនេះ ក្រុមហ៊ុន Apple បានបញ្ចេញលក់នូវនាឡិកាឆ្លាតវ័យកំណែចុងក្រោយបង្អស់មួយ ដែលអាចផ្តល់ព័ត៌មានអំពីសម្ពាធឈាមរបស់អ្នកប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាព។

នាឡិកាដៃស៊េរីចុងក្រោយរបស់ក្រុមហ៊ុន Apple គឺរួមមាននាឡិកាម៉ូដែល Series 11 និង Ultra ដែលសុទ្ធតែបានបំពាក់នូវបច្ចេកវិទ្យាសម្រាប់ត្រួតពិនិត្យមើលប្រព័ន្ធសម្ពាធឈាម និងមុខងារទំនើបៗជាច្រើនទៀត  ដូចជាមុខងារផ្កាយរណបផងដែរ។ តាមរយៈមុខងារត្រួតពិនិត្យមើលប្រព័ន្ធសម្ពាធឈាម នាឡិកាដៃទាំង ២ម៉ូដែលខាងលើនេះនឹងរួចចំណែកជួយលើកកម្ពស់សុខភាពអ្នកប្រើប្រាស់បានជាប្រចាំ និងចំណេញពេលវេលាយ៉ាងច្រើន ពោលគឺអ្នកប្រើប្រាស់អាចទទួលបានព័ត៌មានអំពីសម្ពាធឈាមរបស់ខ្លួននៅលើដៃរបស់ខ្លួនផ្ទាល់តែម្តង ដោយមិនចាំបាច់ចំណាយពេលវេលាទៅមន្ទីរពេទ្យ ឬទិញឧបករណ៍ពិនិត្យសម្ពាធឈាមនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: