អន្តរជាតិ

ម៉ាឡេស៊ី ព្រមាន TikTok ឱ្យរឹតបន្តឹងលើការកំណត់អាយុអ្នកប្រើប្រាស់ ដើម្បីទប់ស្កាត់ករណីគំរាមកំហែងតាមអ៊ីនធឺណិត

BY
Pheakdey
September 5, 2025

ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីបានព្រមានក្រុមហ៊ុន TikTok ឱ្យរឹតបន្តឹងលើការកំណត់អាយុអ្នកប្រើប្រាស់នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីទប់ស្កាត់ការគំរាមកំហែងតាមអ៊ីនធឺណិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Chanel News Asia នៅក្នុងថ្ងៃសុក្រ​ ទី៥​ ខែកញ្ញា។ ការព្រមានខាងលើនេះត្រូវបានធ្វើឡើងពីសំណាក់លោក Fahmi Fadzil ដែលជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង នៃប្រទេសម៉ាឡេស៊ី។

បើតាមលោករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា នាពេលកន្លងមកក្រុមហ៊ុន TikTok ធ្លាប់បានអះអាងថា ក្រុមហ៊ុនបានកំណត់ឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនត្រូវមានអាយុលើសពី ១៣ឆ្នាំឡើងទៅ ប៉ុន្តែជាក់ស្តែងគេនៅតែមើលឃើញថា មានក្មេងៗអាយុតិចជាងការកំណត់នេះនៅតែអាចប្រើប្រាស់បណ្តាញសង្គម TikTok បានជាធម្មតា។ លោក Fahmi Fadzil បានបន្តថា អ្នកប្រើប្រាស់បណ្តាញសង្គម TikTok វ័យក្មេងទាំងនេះហើយ ដែលជាជនរងគ្រោះក្នុងករណីគំរាមគំហែងតាមអ៊ីនធឺណិតតាមរយៈរូបភាពផ្សេងៗ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Chanel News Asia

Share This Post: