ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំនន់ទឹកភ្លៀងនៅកោះបាលី ឥណ្ឌូណេស៊ី បណ្តាលឱ្យមនុស្ស ៦នាក់បាត់បង់ជីវិត និងជាច្រើននាក់ត្រូវជម្លៀសខ្លួន

    BY Pheakdey September 10, 2025
    ជំនន់ទឹកភ្លៀងនៅកោះបាលី ឥណ្ឌូណេស៊ី បណ្តាលឱ្យមនុស្ស ៦នាក់បាត់បង់ជីវិត និងជាច្រើននាក់ត្រូវជម្លៀសខ្លួន

    ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែទឹកជំនន់នៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១០ ខែកញ្ញា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ហើយ ទឹកជំនន់ក៏បានបង្ខំឱ្យពលរដ្ឋប្រមាណជា ៨៥នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ផងដែរ។

    ប្រភពខាងលើបានបន្តថា ទីតាំងដែលកំពុងរងការវាយប្រហារដោយគ្រោះធម្មជាតិនេះគឺ កោះបាលីដែលជាទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយសម្រាប់អ្នកទេសចរនៅជុំវិញពិភពលោក។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងដល់អាយុជីវិតពលរដ្ឋនៅលើកោះលីខាងលើនេះ គឺជាជំនន់ទឹកភ្លៀងដែលបានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់ខ្លាំង និងជាច្រើនថ្ងៃជាប់ៗគ្នា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: