ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន កើនឡើងដល់ជាង ២,២០០នាក់

    BY Pheakdey September 5, 2025
    អ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន កើនឡើងដល់ជាង ២,២០០នាក់

    អាហ្វហ្គានីស្ថាន៖ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតពីហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅតែប​ន្តកើនឡើង បើទោះជាគ្រោះធម្មជាតិដ៏អាក្រក់បានកើតឡើងជាច្រើនថ្ងៃមកហើយក្តី។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៥​ ខែកញ្ញា បានឱ្យដឹងថា គិតត្រឹមពេលនេះតួលេខអ្នកស្លាប់បានកើនឡើងជាង ២,២០០នាក់ហើយ។

    របាយការ​ណ៍ចុងក្រោយមួយរបស់អាជ្ញាធរអាហ្វហ្គានីស្ថានបានបញ្ជាក់ថា នៅក្នុងខេត្ត Kunar បានរកឃើញមានអ្នកស្លាប់ចំនួន ២,២០៥ នាក់ និងរបួសចំនួន ៣,៦៤០នាក់ ហើយនៅក្នុងខេត្ត Nangarhar និងខេត្ត Laghman បានរកឃើញមានអ្នកស្លាប់ចំនួន ១២នាក់ និងរបួសជាច្រើនរយនាក់។សូមរម្លឹកជូនថា ហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានកើតឡើងតាំងតែពីចុងសប្តាហ៍មុនម្លេះ ដោយគ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៦រ៉ិចទ័រ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

     

     

     

    Share This Post: