ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក Anutin Charnvirakul ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីទី ៣២ របស់ប្រទេសថៃ

    BY Pheakdey September 5, 2025
    លោក Anutin Charnvirakul ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីទី ៣២ របស់ប្រទេសថៃ
    ថៃ៖ ទីបំផុតរដ្ឋសភាថៃបោះឆ្នោតជ្រើសតាំងលោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃទី៥ ខែកញ្ញា។ លោក Anutin Charnvirakul បានក្លាយជានាយករដ្ឋមន្ត្រីទី៣២ របស់ថៃ ជំនួសលោកស្រី Paetongtarn Shinawatra ដែលត្រូវបានតុលាការធម្មនុញ្ញដកចេញ ពីតំណែងកាលពីសប្ដាហ៍មុន។
    ប្រភពខាងលើបានបន្តថា ក្នុងការទទួលបានតំណែងជានាយករដ្ឋមន្ត្រីថៃនេះ លោក Anutin Charnvirakul ទទួលបានសំឡេងគាំទ្រពីសំណាក់សមាជិកសភាមកពីគណបក្សផ្ទាល់របស់លោក គឺគណបក្ស Bhumjaithai Party ក្នុងសំឡេងរហូតដល់ ១៤៦ និងទទួលបានសំឡេងគាំទ្រពីគណបក្សដែលជាសម្ព័ន្ធមិត្ត គឺគណបក្ស People’s Party ក្នុងសំឡេង ១៤៣ បន្ថែមទៀតផងដែរ។ សូមបញ្ជាក់ជូនថា លោក Anutin Charnvirakul មានវ័យ ៥៨ឆ្នាំ ធ្លាប់មានតួនាទីជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ខណៈជីវិតឯកជនវិញរូបគាត់ត្រូវគេស្គាល់ថា ជាមហាសេដ្ឋីម្នាក់ផងដែរ៕
     
    អត្ថបទ៖ភក្តី
    ប្រភព៖ Channel News Asia
    Share This Post: