អន្តរជាតិ

ឡានក្រុងបើកកាត់ផ្លូវដែក ក៏ត្រូវរថភ្លើងមកដល់បុកចំយ៉ាងពេញទំហឹង បណ្តាលឱ្យមនុស្ស១០នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់បានរងរបួស នៅម៉ិចស៊ីកូ

BY
Pheakdey
September 9, 2025

ម៉ិចស៊ីកូ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រថភ្លើងបើកបុករថយន្តក្រុងមួយគ្រឿងនៅក្នុងប្រទេសម៉ិចស៊ីកូ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៩ ខែកញ្ញា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៦១នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។

បើតាមអាជ្ញាធរម៉ិចស៊ីកូបានបញ្ជាក់ថា គ្រោះថ្នាក់នេះបានបណ្តាលមកពីរថយន្តក្រុងដឹកអ្នកដំណើរ ដែលជាប្រភេទរថយន្តក្រុងមានកម្ពស់ ២ជាន់ព្យាយាមបើកកាត់ផ្លូវរថភ្លើងដោយភាពធ្វេសប្រហែសមិនបានមើលសញ្ញាហាមឃាត់ ហើយក៏ត្រូវរថភ្លើងបើកបុកចំពាក់កណ្តាលរថយន្តយ៉ាងពេញទំហឹងតែម្តង។ រហូតមកទល់នឹងពេលនេះ ក្រុមហ៊ុនគ្រប់គ្រងរថយន្តក្រុងសម្រាប់ដឹកអ្នកដំណើរនៅមិនទាន់បានចេញសេចក្តីថ្លែងការយ៉ាងចំពោះគ្រោះថ្នាក់ខាងលើនេះនៅឡើយទេ ខណៈយោងតាមផ្លូវច្បាប់គឺក្រុមហ៊ុនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះហេតុការណ៍គ្រោះថ្នាក់នេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: