អន្តរជាតិ

បាក់អគារមួយកន្លែងនៅឥណ្ឌូណេស៊ី បណ្តាលឱ្យមនុស្ស ៣នាក់បាត់បង់ជីវិត និង ៨៤នាក់រងរបួស

BY
Pheakdey
September 8, 2025

ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់អគារមួយនៅកន្លែងនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia​ នៅក្នុងថ្ងៃចន្ទ ទី៨ ខែសីហា។ ទីតាំងដែលជាកន្លែងកើតហេតុនេះគឺជាអគារសម្រាប់បួងសួងឬរៀបចំពិធីតាមបែបសាសនា ស្ថិតនៅលើកោះ Java ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី។

បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលខាងលើនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៨៤នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់និងស្រាលផងដែរ។ រហូតមកទល់នឹងពេលនេះ អាជ្ញាធរឥណ្ឌូណេស៊ីនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុជាក់លាក់ ដែលបណ្តាលឱ្យអគារត្រូវដួលរលំយ៉ាងលឿនដូចនេះទេ ខណៈការស៊ើបអង្កេតពីសំណាក់មន្ត្រីជំនាញកំពុងត្រូវបានធ្វើឡើង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia​

Share This Post: