អន្តរជាតិ

តុលាការ​កំពូល​ថៃ​សម្រេចផ្តន្ទាទោសឱ្យ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ

BY
Pheakdey
September 9, 2025

ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានតុលាការកំពូលថៃសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារយៈពេល ១ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី៩​ ខែកញ្ញា។ ការអនុវត្តទោសចំពោះការសម្រេចខាងលើនេះនឹងមិនរួមបញ្ជូលរយៈពេល ៦ខែ ដែលរូបលោកធ្លាប់បានស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេល ៦ខែ កាលពីឆ្នាំ២០២៣ឡើយ។

សូមរម្លឹកជូនថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ធ្លាប់ត្រូវបានកាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ៨​ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រថៃ តែក្រោយមកក៏ត្រូវបានកាត់បន្ថយមកត្រឹម១​ឆ្នាំ ដោយមានការលើកលែងទោសពីព្រះមហាក្សត្រ។ ក្នុងពេលអនុវត្តទោសនោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានស្នើសុំនៅក្រៅឃុំរយៈពេល ៦ខែ និង ៦ខែទៀត គឺលោកបានស្នើសុំស្នាក់នៅនិងព្យាបាលក្នុងមន្ទីរពេទ្យ ដ្បិតរូបលោកមានជំងឺត្រូវសង្រ្គោះបន្ទាន់។ យ៉ាងណាក្តី ថ្មីៗនេះតុលាការកំពូលថៃបានរកឃើញថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានរៀបចំឯកសារសុខភាពក្លែងក្លាយ ដើម្បីបញ្ជាក់ថាមានជំងឺដើម្បីបានស្នាក់នៅក្នុងមន្ទីរពេទ្យជំនួសឱ្យការស្នាក់នៅក្នុងពន្ធនាគារ ដូចនេះទើបតុលាការសម្រេចកាត់ទោសឱ្យគាត់ជាប់ពន្ធនាគារជាថ្មីម្តងទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: