Pheakdey
  • អន្តរជាតិ

    ចិន៖ ប្រទេសចិននិងប្រទេសរុស្ស៊ីបានធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាទ្រង់ទ្រាយធំមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ សមយុទ្ធយោធាជើងទឹកនេះត្រូវបានរៀបចំឡើងនៅលើសមុទ្រជប៉ុន ឬជាទូទៅគេតែងហៅថា សមុទ្រខាងកើត (The East Sea)។ ប្រភពខាងលើបានបន្តថា យមយុទ្ធយោធាខាងលើនេះត្រូវបានចាប់ផ្តើមធ្វើឡើងដោយចេញពីកំពងផែ Vladivostok របស់រុស្ស៊ី និងបន្តធ្វើឡើងនៅក្នុងរយៈពេលពេញ ៣ថ្ងៃ ខណៈនៅក្នុងសមយុទ្ធនេះទាំងភាគីចិននិងរុស្ស៊ីសុទ្ធតែបានប្រើប្រាស់នាវាចម្បាំងនិងអាវុធទំនើបៗជាច្រើនរួមមានទាំងនាវាសម្រាប់បាញ់កម្ទេចគ្រាប់មីស៊ីលផងដែរ។ សូមបញ្ជាក់ជូនថា ចិននិងរស្ស៊ីតែងមានទំនាក់ទំនងការទូតនិងយោធាយ៉ាងល្អជាមួយគ្នាអស់រយៈជាច្រើនឆ្នាំមកហើយ ខណៈនាពេលកន្លងមកសមយុទ្ធយោធារវាងប្រទេសទាំង ២ក៏តែងតែត្រូវបានរៀបចំឡើងជាប្រចាំផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    August 4, 2025
  • អន្តរជាតិ

    ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះ Wipha នៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន Channel News Asia។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ក៏នៅមានពលរដ្ឋថៃប្រមាណជា ២៣០,០០០នាក់ផ្សេងទៀតបានរងផលប៉ះពាល់ដោយផ្ទាល់និងប្រយោលផងដែរ។ ប្រភពខាងលើបានបន្តថា តួលេខជនរងគ្រោះទាំងអស់ខាងលើគឺជាការបូកសរុបអ្នករងគ្រោះនៅក្នុងរយៈពេលជច្រើនសប្តាហ៍ចុងក្រោយនេះ និងគិតមកដល់ត្រឹមថ្ងៃទី ២ ខែសីហា ខណៈរហូតមកទល់នឹងពេលនេះឥទ្ធិរបស់ព្យុះបានថយចុះមកវិញហើយ។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ឥទ្ធិពលរបស់ព្យុះ Wipha បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងការបាក់ដីជាច្រើនកន្លែង ហើយតំបន់ដែលបានរងឥទ្ធិពលពីគ្រោះធម្មជាតិនេះគឺមានខេត្តចំនួន ១២ នៅប៉ែកខាងជើងប្រទេសថៃ ខណៈខេត្ត Pattani បានរងឥទ្ធិពលខ្លាំងជាងគេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    August 4, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ បានបញ្ជារឱ្យដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរចំនួន ២គ្រឿងទៅក្បែរប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២ ខែសីហា។ ការចល័តនាវានេះត្រូវបានធ្វើឡើងក្រោយអតីតប្រធានាធិបតីរុស្ស៊ី គឺលោក Dmitry Medvedev បាននិយាយថា លោក ដូណាល់ ត្រាំ គួរតែចាំថា ទីក្រុងម៉ូស្គូ​មានសមត្ថភាពនុយក្លេអ៊ែរគ្រប់គ្រាន់សម្រាប់វាយប្រហារ ដែលជាជម្រើសចុងក្រោយមួយ។ ប្រភពខាងលើបានបានបន្តថា ភ្លាមៗក្រោយការថ្លែងសារខាងលើនេះពីទីក្រុងម៉ូស្គូ មេដឹកនៅអាមេរិកបានប្រាប់ឱ្យលោក Dmitry Medvedev​ ត្រូវពិនិត្យលើពាក្យសំដីរបស់ខ្លួនឡើយវិញ ហើយបន្ទាប់មកក៏មានការចល័តនាវានុយក្លេអ៊ែរចំនួន ២គ្រឿង ទៅជិតប្រទេសរុស្ស៊ីតែម្តង។ សម្រាប់ក្រុមអ្នកវិភាគនយោបាយពិភពលោកវិញបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ការសម្រេចចល័តនាវានុយក្លេអ៊ែរពីសំណាក់រដ្ឋអាមេរិកនៅពេលនេះ​បានកំពុងតែបង្កឱ្យហានិភ័យនៃការកើតមានសង្គ្រាមនុយក្លេអ៊ែររវាងប្រទេសមហាយក្សទាំង

    August 2, 2025
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ បានប្រាប់អង្គការសហប្រជាជាតិថា លោកចង់ឱ្យមានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី​នៅថ្ងៃទី៨ ខែសីហា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា បទឈប់បាញ់រវាងអ៊ុយក្រែននិងរុស្ស៊ីត្រូវតែកើតមានឡើង ដើម្បីធានាបាននូវសន្តិភាពរវាងប្រទេសទាំង ២ និងសុវត្ថិភាពចំពោះពលរដ្ឋនៃប្រទេសនីមួយៗ។ សូមបញ្ជាក់ជូនថា​ គិតត្រឹមពេលនេះសង្គ្រាមរវាងប្រទេសអ៊ុយក្រែននិងរុស្ស៊ីបានបន្តអូសបន្លាយអស់រយៈពេលជាង ៣ឆ្នាំកន្លះហើយ ខណៈការកិច្ចចរចារដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំង ២ ក៏ធ្លាប់កើតមានជាច្រើនដងដែរ តែមិនបានជោគជ័យនោះទេ។ យ៉ាងណាក្តី ក្រោយពេលបានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកភ្លាម លោក ដូណាល់ ត្រាំ បានអះអាងថា លោកនឹងជួយសម្របសម្រួលឱ្យសង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៊ីត្រូវតែឈានដល់ទីបញ្ចប់ ហើយពិភពលោកក៏បានដាក់ក្តីរំពឹងខ្ពស់ថា

    August 2, 2025
  • អន្តរជាតិ

    វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សចំ​នួន ៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ដ៏ឆាប់រហ័សមួយនៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ តំបន់ដែលកំពុងរងការគំរាមគំហែងដោយទឹកជំនន់នៅពេលនេះគឺមានចំនួន ៤ខេត្ត ដូចជាខេត្ត Son La ខេត្ត Phu Tho ខេត្ត Tuyen Quang និងខេត្ត Dien Bien ដែលស្ថិតប៉ែកខាងជើងនៃប្រទេសវៀតណាម។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា គ្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ហើយយោងតាមការសន្និដ្ឋានបឋមគឺអ្នកបាត់ខ្លួនទាំងអស់នេះទំនងជាបានលង់ទឹកស្លាប់និងត្រូវហូរតាមទឹកទៅកាន់ទីកន្លែងឆ្ងាយៗបាត់ទៅហើយ តែទោះជាយ៉ាងនេះក្តីក្រុមអ្នកជួយសង្គ្រោះកំពុងតាមស្វែងរកពួកគេឱ្យអស់ពីលទ្ធភាព។ សូមបញ្ជាក់ជូនថា ទឹកជំនន់ខាងលើនេះបានកើតឡើងក្រោយទីតាំងខាងលើមានភ្លៀងធ្លាក់យ៉ាងខ្លាំងនិងជាច្រើនថ្ងៃជាប់ៗគ្នា ពោលគឺភ្លៀងបានធ្លាក់ក្នុងកម្រិតរហូតដល់ ៣០​cm៕ អត្ថបទ៖ ភក្តី

    August 2, 2025
  • អន្តរជាតិ

    អាមេរិក៖ សេតវិមានអាមេរិកនឹងសាងសង់សាលថ្មីមួយ ដែលមានតម្លៃរហូតដល់ ២០០លានដុល្លារ​ នេះបើយោងតាមការបញ្ជាក់ពីលោកស្រី Karoline Leavitt លេខាធិការសារព័ត៌មាន ។ តាមគម្រោង សាលថ្មីនឹងត្រូវសាងសង់ឡើងដោយអមជាមួយនឹងអគារ East Wing នៃសេតវិមាន ដែលបច្ចុប្បន្នអាគារត្រូវបានប្រើប្រាស់ការិយាល័យរបស់លោកជំទាវទីមួយ Melania Trump។ ប្រភពខាងលើបានបន្តថា សាលថ្មីនេះនឹងមានទំហំធំទូលាយជាងសាលចាស់ ពោលគឺមានផ្ទៃក្រលាប្រមាណជា ៨,៣៦០ម៉ែត្រការ៉េ មានសមត្ថភាពអាចផ្ទុកមនុស្សបានចំនួន ៦៥០នាក់ ខណៈសាលចាស់អាចអនុញ្ញាតឱ្យមានអ្នកចូលរួមត្រឹមតែ ២០០នាក់ប៉ុណ្ណោះ។ ចំពោះថវិកាសម្រាប់សាងសង់វិញ គឺមួយផ្នែកធំជាការបរិច្ចាគដោយផ្ទាល់ពីសំណាក់លោក ដូណាល់ ត្រាំ ហើយផ្នែកដែលនៅសល់គឺជាការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជននានានៅទូទាំងប្រទេស៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC  

    August 1, 2025
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរក្រុងប៉េកាំងបានទទួលស្គាល់ថា មិនបានត្រៀមខ្លួនរួចរាល់ដើម្បីឆ្លើយតបទៅនឹងបញ្ហាភ្លៀងព្យុះភ្លៀងយ៉ាងគំហុកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា។ ការចេញមកបញ្ជាក់ដូចខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីតួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានកើតឡើងរហូតដល់ ៤៤នាក់។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងមានអ្នកស្លាប់អស់ជាច្រើននាក់ហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ហើយបើតាមការសន្និដ្ឋានបឋមរបស់អាជ្ញាធរក្រុងប៉េកាំងបានឱ្យដឹងថា ជនរងគ្រោះទាំង ៩នាក់នេះទំនងជាបានស្លាប់និងបានហូរតាមទឹកទៅកាន់ទីឆ្ងាយបាត់ទៅហើយ តែបើទោះជាយ៉ាងណាក្តីអាជ្ញាធរនឹងព្យាយាមតាមស្វែងរកពួកគេឱ្យអស់ពីលទ្ធភាព។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់និងបាត់ខ្លួនហើយ គ្រោះធម្មជាតិខាងលើនេះក៏បានបង្ខំឱ្យពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបណ្តោះអាសន្នសិនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    July 31, 2025
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន (Association of South-east Asian Summit) ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងខែតុលា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា។ សូមបញ្ជាក់ជូនថា ការបញ្ជាក់ពីវត្តមានរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ ត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម​ នៅក្នុងឱ្យកាសដែលរូបលោកកំពុងមានវត្តមាននៅក្នុងរដ្ឋសភាម៉ាឡេស៊ី ដើម្បីរៀបចំផែនការសេដ្ឋកិច្ចជាតិសម្រាប់រយៈពេលប្រាំឆ្នាំបន្ទាប់ទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    July 31, 2025
  • អន្តរជាតិ

    អាមេរិក៖ ប្រាក់ចំណូលរបស់ក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនគ្រប់គ្រងលើក​ម្មវិធីបញ្ញាសិប្បនិម្មិត ChatGPT បានកើនឡើងទ្វេរដងនៅក្នុងរយៈពេល ៧ដំបូងក្នុងឆ្នាំ ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា។ កំណើនប្រាក់ចំណូលដ៏ច្រើននេះអាចធ្វើឱ្យគេវាយតម្លៃបានថា ប្រាក់ចំណូលប្រចាំឆ្នាំ ក្រុមហ៊ុន OpenAI សម្រាប់រយៈពេលពេញ​មួយឆ្នាំ២០២៥នេះ អាចនឹងកើនឡើងដល់ ១២ពាន់លានដុល្លារ។ ប្រភពខាងលើបានបន្តថា ជាមួយនឹងប្រាក់ចំណូលប្រឆាំឆ្នាំចំនួន ១២ពាន់លានដុល្លារ គេអាចគិតជាមធ្យមបានថា ក្នុងរយៈពេល ១ខែ ក្រុមហ៊ុន OpenAI អាចរកប្រាក់ចំណូលបាន ១ពាន់លានដុល្លារ តាមរយៈការលក់សេវាកម្ម AI

    July 31, 2025
  • អន្តរជាតិ

    ថៃ៖ របាយការណ៍មួយបង្ហាញថា ប្រទេសថៃបានរងការខូចខាត​សេដ្ឋកិច្ច​អស់ជាង ១០ពាន់លានបាត (៣០៨ លានដុល្លារ) ពីជម្លោះនៅតាមព្រំដែនជាមួយប្រទេសកម្ពុជាក្នុងរយៈពេល ៥ថ្ងៃកន្លងមកនេះ។ របាយការណ៍នេះត្រូវបានចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៣០​​ ខែកក្កដា។ បើតាមលោក Pichai Chunhavajira រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានបញ្ជាក់ថា ធនាគារកណ្តាលថៃបានរៀបចំថវិកាចំនួន ២៥ពាន់លានបាត (៧៧០លានដុល្លារ) ដើម្បីជួយដោះស្រាយផលប៉ះពាល់ខាងលើនេះ ដោយថវិកាទាំងនេះនឹងត្រូវប្រើប្រាស់សម្រាប់ការរៀបចំហិរញ្ញប្បទានជាថ្មីចំពោះពលរដ្ឋមួយចំនួន ជួយសង្រ្គោះអាជីវកម្មដែលបានរងផលប៉ះពាល់ ជួយជួសជុលលំនៅដ្ឋានឬសាងសង់ឡើងវិញ និងការផ្តល់ជំនួយទៅកាន់ជនរងគ្រោះផ្ទាល់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖  The Strait Time  

    July 30, 2025