អន្តរជាតិ

មនុស្ស ១៤នាក់បានបាត់បង់ជីវិត និង ៣៣នាក់កំពុងបាត់ខ្លួន ដោយសារព្យុះទៅហ្វុង Ragasa នៅតៃវ៉ាន់

BY
Pheakdey
September 25, 2025

តៃវ៉ាន់៖ យ៉ាងយោចណាស់មានពលរដ្ឋតៃវ៉ាន់ចំនួន​ ១៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះទីហ្វុង Ragasa នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៥ ខែកញ្ញា។ ទីតាំងដែលកំពុងរងឥទ្ធិពលអាក្រក់ពីគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះគឺតំបន់ឆ្នេរ Hualien ដែលស្ថិតនៅប៉ែកខាងកើត នៃកោះតៃវ៉ាន់។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៣៣នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ គួររម្លឹកជូនថា កាលពីថ្ងៃម្សិលមិញអាជ្ញាធរតៃវ៉ាន់បានជូនដំណឹងថា អ្នកស្លាប់មានចំនួនរហូតដល់ ១៧នាក់ តែតួលេខផ្លូវការចុងក្រោយគិតត្រឹមពេលនេះត្រូវកែសម្រួលមកសល់ត្រឹម ១៤នាក់វិញ។ សូមបញ្ជាក់ជូនផងដែរថា តួលេខអ្នកស្លាប់និងបាត់ខ្លួនអាចបន្តមានការប្រែប្រួល ដ្បិតគិតត្រឹមពេលនេះព្យុះទីហ្វុង Ragasa នៅមិនទាន់ថយចុះឥទ្ធិពលនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: