អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ ប្រកាសពីគម្រោងរំលាយសភានៅចុងមករា ឆ្នាំ២០២៦

BY
Pheakdey
September 25, 2025

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានឱ្យដឹងថា លោកគ្រោងនឹងធ្វើការរំលាយសភានៅចុងខែមករា ឆ្នាំ២០២៦ ដើម្បីរៀបចំការបោះឆ្នោតជាថ្មី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៥ ខែកញ្ញា។ ចំពោះការបោះឆ្នោតជាទូទៅវិញ គឺគ្រោងនឹងរៀបចំឡើងនៅចុងខែមីនា ឬយ៉ាងយូរបំផុតនៅដើមខែមេសា។

គួររម្លឹកជូនថា លោក Anutin Charnvirakul បានឈ្នះការបោះឆ្នោតនៅក្នុងសភាថៃ ដើម្បីទទួលបានតំណែងជានាយករដ្ឋមន្ត្រីកាលពីដើមខែកញ្ញានេះ ហើយលោកគឺជានាយករដ្ឋមន្ត្រីទី៣ របស់ថៃផងដែរ ប់ើគិតចាប់តាំងពីឆ្នាំ ២០២៣មក។ សូមបញ្ជាក់ជូនថា លោក Anutin Charnvirakul គឺប្រធានគណបក្ស Bhumjaithai ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ​២០០៨ ហើយមុនពេលចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ក៏ធ្លាប់មានតួនាទីជារដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងជាឧបនាយករដ្ឋមន្ត្រីផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: