ពលរដ្ឋឥណ្ឌា ១០នាក់បានបាត់បង់ជីវិត ដោយសារព្យុះភ្លៀងដ៏ធ្ងន់ធ្ងរមិនធ្លាប់កើតមានក្នុងរយៈពេលជិត ៤០ឆ្នាំ
- BY
- Pheakdey
- September 25, 2025
ឥណ្ឌា៖ យ៉ាងហោចណាស់ពលរដ្ឋឥណ្ឌាចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែព្យុះភ្លៀងដ៏ធ្ងន់ធ្ងរមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២៥ ខែកញ្ញា។ នៅក្នុងចំណោមអ្នកស្លាប់ទាំង ១០នាក់នោះ គឺមានជនរងគ្រោះចំនួន ៩នាក់បានស្លាប់ដោយសារតែឆក់ចរន្តអគ្គិសនីឆ្លងតាមទឹក ដែលបានជន់លិចយ៉ាងឆាប់រហ័ស។

ប្រភពខាងលើបានបន្តថា ទីតាំងដែលកំពុងរកគ្រោះដោយសារគ្រោះធម្មជាតិនេះគឺ ទីក្រុង Kolkata នៃរដ្ឋ West Bengal ភាគខាងលិច នៃប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា ភ្លៀងដែលកំពុងធ្លាក់នៅក្នុងទីក្រុង Kolkata នៅពេលនេះ គឺជាភ្លៀងដែលធ្លាក់ខ្លាំងមិនធ្លាប់មាននោះទេនៅក្នុងរយៈពេល ៣៩ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






