លោក ដូណាល់ ត្រាំ សម្រេចដំឡើងថ្លៃទិដ្ឋាការចំពោះជនបរទេសដែលមានជំនាញការងារខ្ពស់ ចំនួន ១០០,០០០ដុល្លារក្នុងមួយឆ្នាំ
- BY
- Pheakdey
- September 20, 2025
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិពិសេសមួយ ដើម្បីបន្ថែមថ្លៃទិដ្ឋការប្រភេទ H-1B រហូតដល់ ១០០,០០០ដុល្លារនៅក្នុងមួយឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី ២០ ខែកញ្ញា។ សូមបញ្ជាក់ជូនថា ទិដ្ឋាការ H-1B គឺជាទិដ្ឋការសម្រាប់ផ្តល់ជូនជនបរទេសទាំងឡាយណា ដែលមានជំនាញការងារខ្ពស់ និងមានបំណងចង់ទៅស្នាក់នៅនិងធ្វើការងារក្នុងរយៈពេលកំណត់ណាមួយដោយស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិក។

ដូចនេះគឺមានន័យថា ចាប់ពីថ្ងៃចុះហត្ថលេខារបស់លោក ដូណាល់ ត្រាំ ខាងលើនេះ គឺក្រុមជនបរទេសទាំងអស់ ដែលមានជំនាញការងារខ្ពស់ ហើយមានបំណងចង់ទៅប្រកបការងារនៅលើទឹកដីសហរដ្ឋអាមេរិក គឺត្រូវបង់ប្រាក់ថ្លៃទិដ្ឋការចំនួន ១០០,០០០ដុល្លារក្នុងមួយឆ្នាំ។ នៅលើបណ្តាញសង្គមរបស់ខ្លួន លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា ច្បាប់ថ្មីនេះនឹងត្រូវចូលជាធរមាចាប់ពីថ្ងៃទី២១ ខែកញ្ញានេះតទៅតែម្តង ហើយអាជ្ញាធរអាមេរិកត្រូវតែអនុវត្តច្បាប់ថ្មីឱ្យបានតឹងរឹងបំផុតចំពោះ ជនបរទេសដែលមានបំណងចង់មកធ្វើការងារនៅក្នុងសហរដ្ឋអាមេរិក និងជនបរទេសដែលកំពុងរស់នៅនិងបំពេញការងារនៅក្នុងសហរដ្ឋអាមេរិកស្រាប់៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






