ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Meta ដាក់លក់វ៉ែនតាឆ្លាតវ័យមួយប្រភេទឈ្មោះ Oakley ជាមួយនឹងតម្លៃ ៤៩៩ដុល្លារ

    BY Pheakdey September 18, 2025
    ក្រុមហ៊ុន Meta ដាក់លក់វ៉ែនតាឆ្លាតវ័យមួយប្រភេទឈ្មោះ Oakley ជាមួយនឹងតម្លៃ ៤៩៩ដុល្លារ

    អាមេរិក៖ ក្រុមហ៊ុន Meta ទើបបានបញ្ចេញវ៉ែនតាឆ្លាតវ័យមួយប្រភេទ ដែលមានឈ្មោះថា Oakley ក្នុងតម្លៃ ៤៩៩ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៨ ខែកញ្ញា។ វ៉ែនតា Oakley ត្រូវបានរចនាឡើងជាពិសេសសម្រាប់អត្តពលិក ដោយបានពាក់បំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើន ជាមួយនឹងថាមពលថ្ម ដែលអាចប្រើប្រាស់ក្នុងរយៈពេលរហូតដល់ ៩ម៉ោង។

    មុខងារសំខាន់ៗរបស់វ៉ែនតា Oakley ឬមានឈ្មោះពេញថា Oakley Meta Vanguard រួមមាន៖

    -មានកាមេរ៉ាសម្រាប់មើលសកម្មភាពនៅចំកណ្តាលវ៉ែនតា

    -មានឧបករណ៍បំពងសំឡេង (Louder Speaker)

    -មុខងារធន់នឹងទឹកបានខ្លាំង

    -មានមុខងារកែសម្រួល​ (ពង្រីក​ឬបង្រួម) នៅលើដងវ៉ែនតា

    -អាចភ្ជាប់ជាមួយនឹងកម្មវិធី AI របស់ក្រុមហ៊ុន Meta ដូចជាកម្មវិធី Garmin និង​ កម្មវិធី Strava បាន ដើម្បីតាមដានរយៈពេលនៃការធ្វើលំហាត់ប្រាណ ឬព័ត៌មានសង្ខេបនៃការធ្វើលំហាត់ប្រាណជាដើម។

    សូមបញ្ជាក់ជូនថា​ វ៉ែនតា Oakley នឹងត្រូវដាក់លក់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក និងកាណាដាជាផ្លូវការនៅក្នុងថ្ងៃទី ២១ ខែកញ្ញា ខាងមុខនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: