អន្តរជាតិ

អាមេរិកវាយប្រហារទូកផ្ទុកសារធាតុខុសច្បាប់ទី៣ របស់វេណេស៊ុយអេឡា និងបណ្តាលឱ្យមនុស្ស ៣នាក់បន្ថែមទទៀតបានបាត់បង់ជីវិត

BY
Pheakdey
September 20, 2025

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឱ្យដឹងថា កងកម្លាំងអាមេរិកបានវាយប្រហារទូកដឹកគ្រឿងញៀនរបស់វេណេស៊ុយអេឡាមួយគ្រឿងទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២០ ខែកញ្ញា។ ដូចនេះគិតត្រឹមពេលនេះគឺមានទូកដឹកគ្រឿងញៀនរបស់វេណេស៊ុយអេឡាចំនួន ៣គ្រឿងហើយ ដែលត្រូវកងកម្លាំងអាមេរិកបើកការវាយប្រហារនៅលើដែនទឹកអន្តរជាតិ។

ប្រភពខាងលើបានបន្តថា នៅក្នុងការវាយប្រហារលើកទី ៣ នេះ កងកម្លាំងអាមេរិកក៏បានសម្លាប់មនុស្សនៅលើទូកអស់ចំនួន ៣នាក់បន្ថែមទៀតផងដែរ ខណៈការវាយប្រហារ ២ដងកន្លងមក គឺបានបណ្តាលឱ្យមានអ្នកស្លាប់សរុបចំនួន ១៤នាក់រួចហើយ។  គួរកត់សម្គាល់ថា ភាពតានតឹងរវាងអាមេរិកនិងវេណេស៊ុយអេឡាបានផ្តើមកើតឡើងបន្ទាប់ពីអាមេរិកបានដាក់ពង្រាយនាវាចម្បាំងទៅកាន់ភាគខាងត្បូងនៃតំបន់ការ៉ាប៊ីន ដែលនៅទីនោះមានការប្រតិបត្តិការណ៍បង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំរហូតបណ្តាល​ឱ្យមានមនុស្សចំនួន ១១នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

 

Share This Post: