អន្តរជាតិ

លោក ដូណាល់ ត្រាំ គ្រោងប្តូរឈ្មោះ “ក្រសួង​ការពារជាតិ”​ ទៅជា​ “ក្រសួងសឹក​សង្គ្រាម”

BY
Pheakdey
September 5, 2025

អាមេរិក៖ លោកប្រធានាធិបតី​អា​មេ​រិ​កក​ដូ​ណា​ល់ ​ត្រាំ ​គ្រោងចុះហត្ថលេខលើក្រឹត្យពិសេសមួយដើម្បីប្តូរឈ្មោះ “ក្រសួង​ការពារជាតិ”​ ទៅជា​ “ក្រសួងសឹក​សង្គ្រាម” ​វិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ៥ ខែកញ្ញា។ ការផ្លាស់ប្តូរក្រសួងដ៏សំខាន់មួយនេះក៏ត្រូវបានគេមើឃើញថា គឺ​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏ធំមួយ​ក្នុង​ប្រវត្តិសាស្ត្រអាមេរិកផងដែរ​។

ប្រភពខាងលើបានបន្តថា តាមការពិតឈ្មោះ “ក្រសួងសឹក​សង្គ្រាម” មិនមែនជាឈ្មោះថ្មីសម្រាប់សហរដ្ឋអាមេរិកនោះទេ ដ្បិតកាលពីអតីតកាលឈ្មោះនេះគឺធ្លាប់ត្រូវបានប្រើប្រាស់រួចហើយនៅមុនសង្គ្រាមលោកលើកទី២ ។ យ៉ាង​ណាក្តី នៅក្នុងឆ្នាំ ១៩៤៩ លោកប្រធានាធិបតីអាមេរិក ឌ្រួ​ម៉ា​ន់ បានសម្រេចប្តូរឈ្មោះ “ក្រសួងសឹក​សង្គ្រាម” ទៅជា “ក្រសួង​ការពារជាតិ” ដើម្បីងាយស្រួល​រៀបចំក្បាល​ម៉ា​ស៊ីន​យោធា​អា​មេ​រិ​ក​ឡើង​វិញក្រោយង្គ្រាមលោកលើទី២ បានបញ្ចប់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: