មនុស្ស ៦០នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកមួយគ្រឿងនៅនីហ្សេរីយ៉ា
- BY
- Pheakdey
- September 4, 2025
នីហ្សេរីយ៉ា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចទូកមួយគ្រឿងនៅក្នុងរដ្ឋ Niger នៃប្រទេសនីហ្សេរីយ៉ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៤ ខែកញ្ញា។ ទន្ទឹមគ្នានេះ ក៏មានមនុស្សចំនួន ១០នាក់ផ្សេងទៀតមានស្ថានភាពធ្ងន់ធ្ងរ និងកំពុងទទួលការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។

ប្រភពខាងលើបានបន្តថា ទូកដែលបានជួបគ្រោះថ្នាក់ខាងលើនេះមានផ្ទុកមនុស្សសរុបចំនួន ១០០នាក់ និងមានទិសដៅធ្វើដំណើរចេញពីតំបន់ Tungan Sule នៃស្រុក Malale ឆ្ពោះទៅកាន់តំបន់ Dugga នៃសហគមន៍ Gausawa ខណៈទូកបានលិចក្រោយធ្វើដំណើរបានពាក់កណ្តាលផ្លូវ។ សូមបញ្ជាក់ជូនថា ហេតុការណ៍លិចទូកនៅក្នុងប្រទេសនីហ្សេរីយ៉ាបានកើតឡើងជារឿយៗ ហើយមូលហេតុចម្បងដែលនាំឱ្យទូកត្រូវលិចគឺភាគច្រើនបណ្តាលមកពីការផ្ទុកអ្នកដំណើរច្រើនលើសកំណត់ស្តង់ដាសុវត្ថិភាព៕

អត្ថបទ៖ ភក្តី
ប្រភព៖The Strait Time
- Share This Post:






