មនុស្ស ១៤នាក់បានបាត់បង់ជីវិត និង ២នាក់កំពុងបាត់ខ្លួន ដោយសារជំនន់ទឹកភ្លៀងនៅឥណ្ឌូណេស៊ី
- BY
- Pheakdey
- September 11, 2025
ឥណ្ឌូណេស៊ី៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់ ១៤នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃទី១១ ខែកញ្ញា។ ទន្ទឹមគ្នានេះ ក៏មានមនុស្សចំនួន ២នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាកំពុងតែបាត់ខ្លួនផងដែរ។

នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបានដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះចំនួន ១២៥នាក់នៅក្នុងតំបន់ដែលមានទឹកជំនន់ ដើម្បីត្រៀមជួយពលរដ្ឋក្នុងករណីមានហេតុការណ៍បន្ទាន់ណាមួយកើតឡើង និងជួយតាមស្វែងរកមនុស្សដែលកំពុងបាត់ខ្លួន។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់និងបាត់ខ្លួនហើយ ជំនន់ទឹកភ្លៀងខាងលើនេះក៏បានបង្ខំឱ្យពលរដ្ឋជាង ៥០០នាក់ត្រូវជម្លៀសខ្លួនយ៉ាងបន្ទាន់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






