លោក Charlie Kirk ដែលជាសកម្មជនស្តាំនិយមអាមេរិក និងជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលរបស់លោក ដូណាល់ ត្រាំ ត្រូវបានគេបាញ់សម្លាប់
- BY
- Pheakdey
- September 11, 2025
អាមេរិក៖ សកម្មជនស្តាំនិយមអាមេរិក និងជាអ្នកអត្ថាធិប្បាយដ៏មានឥទ្ធិពលម្នាក់គឺលោក Charlie Kirk ត្រូវបានគេបាញ់សម្លាប់យ៉ាងអាណោចអាធ័ម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១១ ខែកញ្ញា។ ករណីឃាតកម្មនេះបានកើតឡើងនៅក្នុងសាកលវិទ្យាល័យ Utah ជាទីកន្លែងដែលលោក Charlie Kirk បានអញ្ជើញទៅធ្វើបទបង្ហាញក្នុងព្រឹត្តិការណ៍ដ៏ធំមួយនៅពីមុខមនុស្សរាប់រយនាក់។

រហូតមកទល់នឹងពេលនេះ អាជ្ញាធរអាមេរិកនៅមិនទាន់អាចកំណត់អត្តសញ្ញាណឃាតករបាននៅឡើយទេ ហើយមូលហេតុជាក់លាក់នៃការធ្វើឃាតក៏នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយដែររ ខណៈគេអាចសន្និដ្ឋានជាបឋមបានថា ករណីឃាតកម្មនេះអាចជាករណីធ្វើឃាតនយោបាយ។ សូមបញ្ជាក់ជូនថា លោក Charlie Kirk អាយុ ៣១ឆ្នាំគឺជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលរបស់លោកប្រធានាធិបតី Donald Trump ហើយនាពេលកន្លងមក លោក Charlie Kirk ត្រូវបានគេមើលឃើញថា គឺជាបុគ្គលដ៏មានសក្តានុពលម្នាក់ ដែលបានជួយឃោសនាឱ្យយុវជនអាមេរិកបោះឆ្នោតជ្រើសរើសលោក Donald Trump ឱ្យក្លាយជាប្រធានាធិបតិអាមេរិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






