អន្តរជាតិ

លោក ដូណាល់ ត្រាំ ប្រកាសថា អាមេរិកបានវាយប្រហារទូកផ្ទុកសារធាតុខុសច្បាប់មួយគ្រឿងរបស់វេណេស៊ុយអេឡានៅលើដែនទឹកអន្តរជាតិ

BY
Pheakdey
September 16, 2025

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឱ្យដឹងថា​ អាមេរិកបានវាយប្រហារទៅលើទូកដឹកគ្រឿងញៀនមួយគ្រឿងរបស់ប្រទេសវេណេស៊ុយអេឡា ដែលបានបើកចូលដែនទឹកអន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី១៦​​ ខែកញ្ញា។ ក្នុងការវាយប្រហារនោះក៏បានបណ្តាលឱ្យមនុស្សចំនួន ៣នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ។

យ៉ាងណាក្តី លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនបានបង្ហាញភស្តុតាងជាក់លាក់ដែលបង្ហាញថា ទូកមួយគ្រឿងនោះពិតជាបានផ្ទុកគ្រឿងញៀនមែននោះទេ​ ខណៈលោកអាចបញ្ជាក់ត្រឹមថា ទូកមួយគ្រឿងនោះកំពុងព្យាយាមធ្វើដំណើរចូលមកកាន់ដែនដីអាមេរិក។ គួរកត់សម្គាល់ថា ភាពតានតឹងរវាងអាមេរិកនិងវេណេស៊ុយអេឡាបានផ្តើមកើតឡើងបន្ទាប់ពីអាមេរិកបានដាក់ពង្រាយនាវាចម្បាំងទៅកាន់ភាគខាងត្បូងនៃតំបន់ការ៉ាប៊ីន ដែលនៅទីនោះមានការប្រតិបត្តិការណ៍បង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំរហូតបណ្តាល​ឱ្យមានមនុស្សចំនួន ១១នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖BBC

Share This Post: