ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ នឹងជួបជាមួយលោក ស៊ី ជីនភីង ដើម្បីចរចារអំពីបញ្ហាបណ្តាញសង្គម TikTok នៅចុងសប្តាហ៍នេះ

    BY Pheakdey September 16, 2025
    លោក ដូណាល់ ត្រាំ នឹងជួបជាមួយលោក ស៊ី ជីនភីង ដើម្បីចរចារអំពីបញ្ហាបណ្តាញសង្គម TikTok នៅចុងសប្តាហ៍នេះ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឱ្យដឹងថា លោកនឹងជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនភីង ដោយផ្ទាល់ដើម្បីចរចារអំពីបញ្ហានៃបណ្តាញសង្គម TikTok នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៦ ខែកញ្ញា។ ចំពោះកាលបរិច្ឆេទជាក់លាក់នៃជំនួបរវាងមេដឹកកំពូលទាំង ២រូបនេះវិញគឺត្រូវបានកំណត់យកថ្ងៃទី ១៩ ខែកញ្ញា។

    នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា ដំណោះស្រាយដ៏ស្របស្រមមួយរវាងភាគីអាមេរិកនិងចិនត្រូវតែកើតមានឡើង​ ហើយបើទោះជាដំណោះស្រាយត្រូវបានបង្កើតឡើងក្នុងទម្រង់យ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងរវាងអាមេរិកនិងចិននៅតែមានភាពល្អប្រសើរដែរ។ រហូតមកទល់នឹងពេលនេះ ភាគីចិននៅមិនទាន់បង្ហាញប្រតិកម្មយ៉ាងណានៅឡើយទេចំពោះរឿងរ៉ាវចម្រូងចម្រាសខាងលើនេះ ខណៈភាគីចិន​ក៏រំពឹងចង់បញ្ចប់បញ្ហាខាលើនេះឱ្យបានឆាប់រហ័សផងដែរ៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖  The Strait Time

    Share This Post: