អន្តរជាតិ

ពលរដ្ឋឥណ្ឌា ៣៦នាក់បានបាត់បង់ជីវិត និង ៥០នាក់រងរបួស ដោយសាររត់ជាន់គ្នាក្នុងព្រឹត្តិការណ៍មួយរៀបចំដោយកំពូលតារាសម្តែងលោក Vijay

BY
Pheakdey
September 29, 2025

ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ៣៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៥០នាក់ផ្សេងទៀតបានរងរបួសផងដែរ។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះក៏មានកូនក្មេងចំនួន ៨នាក់ និងស្រ្តីចំនួន ១៦នាក់ផងដែរ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ហេតុការណ៍រត់ជាន់គ្នាខាងលើនេះបានកើតឡើងនៅក្នុងព្រឹត្តិការណ៍ជួបជុំគ្នាដ៏ធំមួយ ដែលបានរៀបចំឡើងដោយកំពូលតារាសម្តែងដ៏ល្បីរបស់ប្រទេសឥណ្ឌា គឺលោក Vijay ខណៈកម្មវិធីនោះគឺវេទិកានយោបាយសម្រាប់ឃោសនាគណបក្សនយោបាយរបស់លោក Vijay ផ្ទាល់តែម្តង គឺ “គណបក្ស Vijay”៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: