បុរសរុស្ស៊ីនិងស្រ្តីថៃ ដែលបានធ្វើសកម្មភាពមិនសមរម្យលើរថយន្ត ត្រូវប្រឈមនឹងការពិន័យជាប្រាក់ជាង ៦០០ដុល្លារ
- BY
- Pheakdey
- September 27, 2025
ថៃ៖ ទីបំផុតអាជ្ញាធរថៃបានរកឃើញ បុគ្គលប្រុសស្រីពីរនាក់ ដែលបាននាំគ្នាធ្វើសកម្មភាពរួមភេទនៅលើរថយន្ត Pickup ពណ៌ខ្មៅមួយគ្រឿងបានហើយ ក្រោយវីដេអូនៃការប្រព្រឹត្តិអំពើអសីលធម៌របស់ពួកគេត្រូវបានបង្ហោះពេញបណ្តាញសង្គម។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Khaosod បានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅក្នុងខេត្តភូកេត ភាគខាងត្បូងប្រទេសថៃ ខណៈបុរសដែលបានប្រព្រឹត្តិសកម្មភាពផ្ទាល់នោះមានឈ្មោះថា Georgii ជាភ្ញៀវទេសចរជនជាតិរុស្ស៊ី និងមានអាយុ ២៣ឆ្នាំ។

ដោយឡែកអត្តសញ្ញាណរបស់ស្រ្តីដែលបានចូលរួមប្រព្រឹត្តិសកម្មភាពខាងលើនេះវិញត្រូវបានបង្ហាញត្រឹមថា គាត់ជាជនជាតិថៃ ដែលបានទទួលប្រាក់ចំនួន ១,០០០បាត (៣១ ដុល្លារ) ពីលោក Georgii ជាថ្នូរនឹងការចូលរួមធ្វើសកម្មភាពជាមួយគ្នា ដើម្បីថតជាវីដេអូសម្រាប់យកទៅបង្កើតជាមាតិកាផ្សេងៗនៅលើបណ្តាញអ៊ីនធឺណិត។ ក្រៅតែពីបានឃាត់ខ្លួនបុគ្គលទាំង ២នាក់នេះហើយ អាជ្ញាធរថៃក៏បាតឃាត់ខ្លួនបុរសជនជាតិរុស្ស៊ីម្នាក់ទៀត ដែលជាអ្នកបើករថយន្តផងដែរ ដែលគាត់មានឈ្មោះថា Alex និងមានអាយុ ២៥ឆ្នាំ។ អាជ្ញាធរថៃបានបញ្ជាក់ថា អ្នកដែលបានចូលរួមប្រព្រឹត្តិសកម្មភាពមិនសមរម្យដោយផ្ទាល់ទាំង ២រូបខាងលើនេះ ត្រូវប្រឈមនឹងការពិន័យជាប្រាក់ចំនួន ២០,០០០បាត (៦២០ ដុល្លារ) ឬផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Khaosod
- Share This Post:






