អន្តរជាតិ

ទឹកជំនន់បណ្តាលឱ្យពលរដ្ឋថៃ ១២នាក់បាត់បង់ជីវិត និងជាង ១សែនគ្រួសារកំពុងរងផលប៉ះពាល់

BY
Pheakdey
October 7, 2025

ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានដាក់ចេញនូវបទបញ្ហាឱ្យមានប្រតិបត្តិការសង្គ្រោះបន្ទាន់មួយចំពោះក្រុមប្រជាពលរដ្ឋដែលបានរងគ្រោះដោយទឹកជំនន់​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី៦ ខែតុលា។ ក្រុមជនរងគ្រោះទាំងនោះគឺជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តចំនួន១៦ ផ្សេងគ្នា ស្ថិតនៅប៉ែកខាងជើងនៃប្រទេសថៃ។

របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយថៃបានឱ្យដឹងថា គិតត្រឹមពេលនេះទឹកជំនន់បានបណ្តាលឱ្យពលរដ្ឋថៃចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិត និងប​ង្កការប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋប្រមាណជា ១០០,០០០គ្រួសារ។ ប្រភពខាងលើបានបន្តថា ផលប៉ះពាល់នៃគ្រោះធម្មជាតិខាងលើអាចមានកម្រិតធ្ងន់ធ្ងរជាងនេះបន្ថែមទៀត ដ្បិតរហូតមកទល់នឹងពេលនេះ ព្យុះភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនៅក្នុងតំបន់រងគ្រោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: