ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហ្វីលីពីនរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ ហើយអាជ្ញាធរព្រមានអំពីលទ្ធភាពនៃការកើតមានរលកយក្សស៊ូណាមិបន្ថែមទៀត

    BY Pheakdey October 10, 2025
    ហ្វីលីពីនរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ ហើយអាជ្ញាធរព្រមានអំពីលទ្ធភាពនៃការកើតមានរលកយក្សស៊ូណាមិបន្ថែមទៀត

    ហ្វីលីពីន៖ ប្រទេសហ្វីលីពីនបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃទី១០ ខែតុលា។ ទីតាំងដែលបានរងនូវគ្រោះធម្មជាតិខាងលើនេះគឺតំបន់កោះ Mindanao ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន។

    បើតាមមជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ (EMSC) បានបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើនេះ បានបង្កឱ្យមានភាពញ័រនៅក្នុងដីជម្រៅប្រមាណជា ៥៨គីឡូម៉ែត្រ ហើយក្រោយកើតមានគ្រោះធម្មជាតិនេះអាជ្ញាធរហ្វីលីពីនក៏បានទាញសញ្ញាអាសន្នពីការកើតមានរលកយក្សស៊ូណាមិផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍បញ្ជាក់ថា មានមនុស្សរងគ្រោះថ្នាក់នៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: