អន្តរជាតិ

ម៉ាឡេស៊ីគ្រោងហាមឃាត់កុមារអាយុក្រោម ១៣ឆ្នាំមិនឱ្យមានគណនីបណ្តាញសង្គមផ្ទាល់ខ្លួនគ្រប់ប្រភេទ

BY
Pheakdey
October 16, 2025

ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីគ្រោងហាមឃាត់កុមារមានអាយុក្រោម ១៣ឆ្នាំមិនឱ្យមានគណនីបណ្តាញសង្គមផ្ទាល់ខ្លួនគ្រប់ប្រភេទ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៦ ខែតុលា។ វិធានការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីការពារកុមារពីការរំលោភបំពាន ឆបោក និងការគំរាមកំហែងក្នុងរូបភាពផ្សេងៗ ដែលតែងកើតមានឡើងនៅបណ្តាញអ៊ីនធឺណិត។

បើតាមលោក Fahmi Fadzil រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងម៉ាឡេស៊ីបានបញ្ជាក់ថា តាមគម្រោងគឺអាជ្ញាធរម៉ាឡេស៊ីនឹងដាក់សំណើទៅកាន់គ្រប់ក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គមទាំងអស់ដែលកំពុងដំណើរការនៅក្នុងប្រទេសម៉ាឡេស៊ី​ឱ្យអនុវត្តប្រព័ន្ធ “អេឡិចត្រូនិចផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជនរបស់អ្នក” (eKYC) ដើម្បីបញ្ជាក់ថា អ្នកដែលអាចមានគណនីបណ្តាញសង្គមផ្ទាល់ខ្លួនគឺត្រូវតែជាមនុស្សដែលមានអាយុចាប់ពី ១៣ឆ្នាំឡើងទៅ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះអាជ្ញាធរម៉ាឡេស៊ីនៅមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទជាក់ក្នុងការអនុវត្តវិធានការខាងលើនេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: