អន្តរជាតិ

សេតវិមានបានរិះគន់គណៈកម្មធិការ Nobel ដែលមិនបានផ្តល់ពានរង្វាន់​ណូបែល​សន្តិភាពឆ្នាំ២០២៥​​ ដល់លោក ដូណាល់ ត្រាំ

BY
Pheakdey
October 11, 2025

អាមេរិក៖ សេតវិមានអាមេរិកបានរិះគន់គណៈកម្មធិការ Nobel ដែលមិនបានផ្តល់ពានរង្វាន់​ណូបែល​សន្តិភាពឆ្នាំ២០២៥​​ (Nobel Peace Prize) ជូនដល់លោក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែតុលា។ សេតវិមានអាមេរិកបានចោទប្រកាន់ថា គណៈកម្មធិការ Nobel បានសង្កត់ធ្ងន់ទៅលើបញ្ហាយោបាយជាជាងបញ្ហាសន្តិភាព នៅក្នុងវាយតម្លៃនិងផ្តល់ពានរង្វាន់ដ៏ធំមួយនេះ។

សូមបញ្ជាក់ជូនថា ពានរង្វាន់​ណូបែល​សន្តិភាពប្រចាំឆ្នាំ២០២៥នេះ ត្រូវបានផ្តល់ជូនទៅលោកស្រី​ ម៉ារីយ៉ា កូរីណា ម៉ាឆាដូ ( María Corina Machado) ជនជាតិវ៉េណេស៊ុយអេឡា ដែលបានខិត​ខំប្រឹង​ប្រែង​ប្រយុទ្ធតស៊ូ​ដើម្បីស្វែងរក​យុត្តិធម៌​​ សេរីភាព និង​សន្តិភាពនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ​​តាមរយៈ​ការ​ព្យាយាម​ផ្លាស់ប្តូរ​របបដឹកនាំ​ប្រទេសពី​ផ្តាច់ការឆ្ពោះ​ទៅ​កាន់លទ្ធិ​​ប្រជាធិបតេយ្យអស់រយៈពេល ២០ឆ្នាំមកហើយ។ ក្នុង​រយៈ​ពេលចុងក្រោយ​នេះ ម្ចាស់ពានរង្វាន់ណូបែល​សន្តិភាពរូបនេះក៏បានក្លាយជាគំរូ​និមិត្តរូប​នៃវីរភាព​ដ៏​អស្ចារ្យ​បំផុត​នៅ​តំបន់​អាមេរិកឡាទីន​ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: