សាលារៀនមួយចំនួននៅម៉ាឡេស៊ីសម្រេចបិទទ្វារជាបណ្តោះអាសន្ន ក្រោយកូនសិស្សជាង ៦,០០០នាក់កើតជំងឺគ្រុនផ្តាសាយ
- BY
- Pheakdey
- October 14, 2025
ម៉ាឡេស៊ី៖ សាលារៀនមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ីបានសម្រេចបិទទ្វារជាបណ្តោអាសន្នដោយសារមានកូនសិស្សជា ៦,០០០នាក់បានកើតជំងឺផ្តាសាយ នេះបើយោងតាមការចុះផ្សារបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៤ ខែតុលា។ ករណីមានកូនសិស្សកើតជំងឺគ្រុនផ្តាសាយក្នុងចំនួនដ៏ច្រើននិងក្នុងពេលតែមួយដូចនេះ គឺជាករណីដ៏កម្រមួយ បើគិតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩មក។

បើតាមលោកស្រី Fadhlina Sidek រដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៊ីបានឱ្យដឹងថា យើងធ្លាប់មានបទពិសោធន៍ដោះស្រាយបញ្ហាក្នុងពេលអំឡុងពេលមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ម្តងហើយ ខណៈពេលនេះយើងក៏បានសម្រេចអនុវត្តវិធានការនោះម្តងទៀត ដើម្បីធានាបាននូវសុវត្ថិភាពចំពោះក្រុមកូនសិស្ស។ រដ្ឋមន្ត្រីរូបនេះបានបន្តថា បើទោះជាស្ថានភាពរាតត្បាតនៃជំងឺគ្រុនផ្តាសាយនេះមិនធ្ងន់ធ្ងរដូចជំងឺកូវីដ-១៩ក៏ដោយ តែបើអាជ្ញាធរមិនព្រមសម្រេចចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលានោះទេ គឺទំហំនៃការរាតត្បាតអាចបន្តកាន់ធំៗឡើយ ហើយនៅពេលនោះយើងអាចនឹងប្រឈមបញ្ហាធ្ងន់ធ្ងរជាមិនខាន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






