អន្តរជាតិ

លោក ដូណាល់ ត្រាំ ដែលអាយុ ៧៩ឆ្នាំ ត្រូវបានវេជ្ជបណ្ឌិតរកឃើញថា​ មានសុខភាពបេះដូងល្អដូចមនុស្សអាយុ ៦៥ឆ្នាំ

BY
Pheakdey
October 11, 2025

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ ត្រូវបានវេជ្ជបណ្ឌិតរកឃើញថា មានសុខភាពបេះដូងនៅល្អជាវ័យជាក់ស្តែងរបស់គាត់រហូតដល់ទៅ ១៤ ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃទី១១ ខែតុលា។ របាយការណ៍វេជ្ជសាស្រ្តបានបញ្ជាក់ថា​ សុខភាពបេះដូងរបស់លោក ដូណាល់​ ត្រាំ គឺនៅល្អដូចមនុស្សដែលមានអាយុ ៦៥ឆ្នាំ ខណៈរូបគាត់មានអាយុ ៧៩ឆ្នាំទៅហើយ។

គួរកត់សម្គាល់ថា ក្រោយពេលចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិថ្មីនេះ លោក ដូណាល់​ ត្រាំ ត្រូវបានគេមើលឃើញថា ជាអ្នកនយោបាយដែលមានអាយុច្រើនជាងគេមួយរូប បើធៀបទៅនឹងអ្នកនយោបាយ និងមន្ត្រីនៅក្នុងរដ្ឋបាលអាមេរិកផ្សេងៗទៀត។ បើទោះជាមានអាយុច្រើនបន្តិចមែន តែលោក ដូណាល់ ត្រាំ ជាមនុស្សម្នាក់ដែលមានសុខភាពនិងស្មារតីនៅរឹងមាំល្អណាស់ ជាក់ស្តែងកាលពីអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោត នៅពេលដែលលោកត្រូវខ្មាន់កាំភ្លើងបាញ់មួយគ្រាប់ប៉ះត្រចៀក គឺនៅពេលនោះលោកបានស្ទុះក្រោកមកវិញយ៉ាងឆាប់រហ័សជាមួយស្មារតីម៉ឹងម៉ាត់និងស្វាហាប់បំផុត ពោលគឺមិនទ្រុឌទ្រោមទៅតាមវ័យរបស់គាត់នោះទេ៕

US President Donald Trump walks on the South Lawn of the White House upon returning from Walter Reed National Military Medical Center after a medical checkup on October 10, 2025, in Washington, DC. (Photo by SAUL LOEB / AFP)

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: